សង្សារ​ចាស់​របស់ Floyd ​ត្រូវ​គេ​រក​ឃើញ​ដេក​ស្លាប់​ក្នុង​ឡាន​

​Josie Harris ​សង្សារ​ចាស់ និង​ជា​ម្ដាយ​កូន​ទាំង​៣​នាក់​របស់ Floyd Mayweather ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ឡាន​របស់​អ្នក​ស្រី ​ក្នុង​រដ្ឋ​ California ​សហរដ្ឋ​អាមេរិក។

​ប៉ូលិស​បាន​រក​ឃើញ​អ្នក​ស្រី​ស្លាប់​ក្នុង​ឡាន ​ក្បែរ​ផ្ទះ​ក្នុង​តំបន់ Valencia ​រដ្ឋ California ​។ ​បច្ចុប្បន្ន​ក្រុម​អ្នក​ពិនិត្យ​កំពុង​យក​សាក​សព​ទៅ​ពិនិត្យ​មើល ​រក​ដើម​ហេតុ​ដែល​បណ្ដាល​ឱ្យ​អ្នក​ស្រី​ស្លាប់​ក្នុង​ឡាន​នេះ។ ​Floyd ​បាន​នាំ​កូន​ទាំង​៣​នាក់​គេ ​ទៅ​គោរព​ដល់​អ្នក​ស្រី Harris ​ផង​ដែរ ត្បិត​អី​អ្នក​ស្រី​ជា​អ្នក​ផ្ដល់​កំណើត​ដល់​កូន​ទាំង​៣​នាក់​នេះ។

​រំលឹក​ថា Floyd ​បាន​រួម​រស់​ជាមួយ Harris ​ពី​ឆ្នាំ​១៩៩៥​ដល់​២០១០។ ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក ​បាន​ចាប់​គុក​២​ខែ ​ដោយសារ​តែ​រូបគេ​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​វ័យ​៤០​ឆ្នាំ​ដែល​ជា​មិត្ត​ស្រី​របស់​ខ្លួន​នៅ​ឆ្នាំ​២០១០ ​ហើយ​គ្រា​នោះ​ពួកគេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​តែ​ម្ដង៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT