• លីគ​បាល់​បោះ NBA ​អាមេរិក ​ប្រកាស​ផ្អាក​ទាំង​ស្រុង

    ​ការ​ប្រកួត​លីគ​បាល់បោះ​អាមេរិក NBA ​បាន​ប្រកាស​ផ្អាក​ទាំង​ស្រុង​រដូវ​កាល​នេះ ​ក្រោយ​ពី​មាន​កីឡាករ​ម្នាក់​ឆ្លង​មេរោគ Covid-19 ​។

    ​កីឡាករ Rudy Gobert ​របស់​ក្រុម Jazz ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ត្រូវ​ផ្អាក​ទាំង​ស្រុង។ ​មិន​ត្រឹម​តែ​ផ្អាក​ការ​ប្រកួត​របស់​ក្រុម​នេះ​ទេ ​អ្នក​រៀប​ចំ NBA ​បាន​សម្រេច​ផ្អាក​លីគ​តែ​ម្ដង ​ដើម្បី​ការពារ​ខ្លាច​ក្រែង​មាន​ករណី​ឆ្លង​បន្ដ​ទៅ​ទៀត។ ​ខណៈ​ដែល​នៅ​អាមេរិក ពេល​នេះ​ក៏​មាន​ការ​ឆ្លង​កាន់​តែ​ច្រើន​ទៅ​ផង​ដែរ។

    ​គិត​ត្រឹម​ពេល​នេះ ​អាមេរិក​មាន​អ្នក​ឆ្លង​មេរោគ Covid-19 ​រហូត​ដល់ ១២៨៤​នាក់ ​ក្នុង​នោះ​មាន​៣៧​បាន​ស្លាប់ ។ ​ដោយ​ភាគ​ច្រើន​នៃ​អ្នក​ឆ្លង​សុទ្ធ​តែ​មាន​អាយុ​ច្រើន ​ហើយ​អ្នក​ស្លាប់​វិញ​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ផង​ដែរ៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT