Simeone៖ Oblak ​ជា​អ្នក​ចាំ​ទី Messi ​

អ្នក​ចាំទី Oblak ​បាន​ជួយ​ក្រុម Atletico Madrid ​ច្រើន​មែនទែន ​ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ក្នុង​លទ្ធផល ៣-២ ​កាល​ពី​​យប់មិញ​នេះ។

ក្រុម​ហង្ស​ក្រហម​បាន​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​ក្រុម​ភ្ញៀវ AT Madrid ​ព្រោះ​ពួកគេ​ត្រូវ​ការ​គ្រាប់​បាល់ ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្ក​បន្ដ។ យ៉ាងណា​ក៏​ដោយ ការ​ព្យាយាម​វាយ​សម្រុក​ពី​សំណាក់​ក្រុម Liverpool ​មិន​មាន​ប្រសិទ្ធភាព​ខ្លាំង​ទេ ត្បិត​អី​អ្នក​ចាំទី Oblak ​អាច​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​បាន​ជា​ច្រើន​គ្រាប់។

សមត្ថភាព​សង្គ្រោះ​បាល់​ល្អ​ៗ​នេះ​ហើយ ​ធ្វើ​ឱ្យ​លោក Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​សរសើរ​អ្នក​ចាំទី​របស់​ខ្លួន​ថា​៖ “យើង​អ្នក​ចាំទី​ល្អ​បំផុត​នៅ​លើ​លោក​នេះ ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ។ ​ខ្ញុំ​បាន​និយាយ​ពី​គាត់​បែប​នេះ​ជា​ច្រើន​លើក​មក​ហើយ។ ​Barcelona ​មាន Messi ​លេង​តំបន់​ប្រយុទ្ធ ​ហើយ​យើង​ក៏​មាន Messi ​ដែរ ​នៅ​តំបន់​ការពារ​សំណាញ់​ទី។ Oblak ​ជា Messi ​អ្នកចាំទី​”៕ប្រភព៖ Goal


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT