ក្រុមហង្សក្រហម Liverpool បានបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid ក្នុងលទ្ធផល ៣-២ កាលពីយប់មិញនេះ ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយហើយ។
ក្រោយពីចប់ការប្រកួតទៅ លោក Klopp បាននិយាយថាលោកមិនពេញចិត្តចំពោះលេងរបស់ក្រុម AT Madrid ឡើយ។ ពួកគេលេងការពារច្រើនខ្លាំង និងរង់ចាំឱកាសតែវាយបកវិញប៉ុណ្ណោះ។ ការលេងការពារសុទ្ធបែបនេះ ធ្វើឱ្យការប្រកួតទាំងមូលមិនល្អមើលនោះទេ ហើយអ្នកគាំទ្រក៏មិនសប្បាយចិត្តក្នុងការទស្សនាផងដែរ។
លោក បានបន្ថែមទៀតថាត្បិតតែក្រុម Liverpool ធ្លាក់មែន ប៉ុន្តែសម្រាប់ការប្រកួតនេះ ពួកគេធ្វើបានល្អ ប្រឹងប្រែងលេងសមជាកីឡាករ។ កំហុសចុងម៉ោងរបស់អ្នកចាំទី តែម្ដងប៉ុណ្ណោះដែលធ្វើឱ្យក្រុមធ្លាក់ចេញពីពានរង្វាន់ត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះ៕ប្រភព៖ Goal