ទន្ទឹមនឹងការបន្តរីករាលដាលកាន់តែឆាប់រហ័សនៃជំងឺ COVID-19 បើក្រឡេកទៅមើលក្លឹប Juventus របស់អ៊ីតាលីមួយឯណោះវិញ ក៏បានមាន ១ ករណីនៃអ្នកឆ្លងផងដែរ ហើយពេលនេះកំពុងមានភាពច្របូកច្របល់ខ្លាំង។
នោះគឺខ្សែការពារ Daniele Rugani ដែលតេស្តរកឃើញថាមានលទ្ធផលវិជ្ជមាននៃវីរុសកូរ៉ូណា។ តាមសេចក្តីថ្លែងការណ៍ចេញពីក្លឹប៖ “Juventus Football Club បច្ចុប្បន្នកំពុងដំណើរការរាល់នីតិវិធីទាំងអស់ រួមបញ្ចូលទាំងការទុកគេឲ្យនៅដាច់ដោយឡែក និងការទាក់ទងត្រួតពិនិត្យទៅលើមនុស្សដែលធ្លាប់បានមានទំនាក់ទំនងជាមួយគេ”។
រំឭកថាទាំងការហ្វឹកហាត់របស់ក្រុមទាំងមូល ហាក់ត្រូវបានរំសាយចោលហើយនៅព្រឹកនេះ ដោយកំពុងដាក់កីឡាករទាំងអស់ឲ្យនៅដាច់ដោយឡែក។ ចំពោះ Rugani ជាកីឡាករ Serie A ដំបូងបង្អស់ដែលបានឆ្លងវីរុស COVID-19 ទន្ទឹមដែលមានពលរដ្ឋអ៊ីតាលីប្រមាណ ១២ ០០០ នាក់បានឆ្លងនិងស្លាប់អស់ ៨២៧ នាក់រួចមកហើយនោះ៕
ប្រភព៖ AF