Neymar ដាក់​មួយ​ម៉ាត់​ចុកៗ​ឆ្លើយតប​ទៅ​ Haaland ក្រោយ​ស៊ុត​ទម្លាក់ Dortmund នៅ UCL

បន្ទាប់​ពី​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ទៅ​លើ Borussia Dortmund កាល​ពី​យប់​មិញ កីឡាករ​ឆ្នើម Neymar Jr របស់​ក្លឹប PSG ក៏​បាន​បង្ហោះ​សារ​ឌឺដង​ទៅ​កាន់​គូ​បដិបក្ខ​គឺ​យុវជន Erling Haaland នៅ​លើ​បណ្តាញ​សង្គម Instagram។

ក្នុង​នោះ​មាន​ការ​បង្ហោះ ២ លើក ដោយ​មួយ​ជា​រូបភាព​ធម្មតា​ដែល​សរសេរ​ថា៖ “ប៉ារីស​គឺ​ជា​ទីក្រុង​របស់​យើង មិន​មែន​ជា​ទីក្រុង​របស់​អ្នក​ទេ” អម​ដោយ​រូបភាព​នៃ​ស្ទាយ​អបអរ​បែប​ឌឺដង​របស់ Haaland ផ្ទាល់។

ខណៈ​សារ​មួយ​ផ្សេង​ទៀត​ជា​ការ​ឆ្លើយតប​ចំៗ ក្រោយ​ពេល Haaland ​ប្រើ Snapchat បង្ហោះ​រូបភាព Checkin នៅ​សណ្ឋាគារ​ក្នុង​ទីក្រុង​ប៉ារីស ដោយ​សរសេរ​ថា៖ “ជា​ទីក្រុង​របស់​ខ្ញុំ​មិនមែន​របស់​អ្នក​ទេ”។ ឆ្លើយតប​មក​វិញ​ពេល​ចប់​ការ​ប្រកួត Neymar សរសេរ​ថា៖ “ទីក្រុង​របស់​អ្នក​នៅ​ន័រវែស​ទេ អ៊ីចឹង​ត្រលប់​ទៅ​វិញ​ចុះ ប៉ារីស​ជា​ទីក្រុង​របស់​យើង មិនមែន​របស់​អ្នក​ទេ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT