Borussia Dortmund ដែលប្រវត្តិធ្លាប់តែមានភាគរយឡើង ១០០ ភាគរយ បន្ទាប់ពីយកឈ្នះនៅជើងទី ១ ពេលនេះបានមករងបរាជ័យក្រោមថ្វីជើង Paris Saint-Germain ជាលើកដំបូងបង្អស់នៅការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League។
ការតតាំងដ៏ក្តៅគគុកនៅទីលាន Parc des Princes កាលពីយប់មិញ បានបញ្ចប់ទៅនៅលទ្ធផល ២-០ ការដែលម្ចាស់ផ្ទះបានយកឈ្នះលទ្ធផលរួម ៣-២ (ទាំងពីរជើង)។ ក្នុងនោះ Neymar និង Juan Bernat Velasco ជាអ្នកសម្រេចគ្រាប់បាល់ទាំងពីរនៅតង់ទីមួយ ហើយរក្សាលទ្ធផលដល់បញ្ចប់ការប្រកួត។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=Clxxjbpfyr8&feature=onebox
គិតមកទល់ព្រឹកថ្ងៃទី ១២ មិនា នេះ យើងរកបាន ៤ ក្រុមហើយដែលត្រូវឆ្លងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ Champions League ដោយរួមមាន RB Leipzig, Atalanta, PSG និង At Madrid៕