កាលពីយប់មិញ Atletico Madrid បានបន្សល់ស្លាកស្នាមបរាជ័យដ៏ធ្ងន់ធ្ងរមួយ បន្ទាប់ពីយកឈ្នះទៅលើហង្សក្រហម Liverpool ដោយលទ្ធផល ២-៣ នៅទឹកដី Anfield នាជំនួបជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ UCL។
ក្នុងនោះ Georginio Wijnaldum និង Roberto Firmino ជាអ្នកសម្រេចគ្រាប់បាល់ឲ្យក្រុមម្ចាស់ផ្ទះ ខណៈ Marclos Llorente និង Alvaro Morata ជាចំណែករកបាន ៣ គ្រាប់ ដោយការប្រកួតនេះពេលបញ្ចប់ ៩០ នាទី ដំបូងឡើយស្មើ ១-១ (បូកទាំងពីរជើង) លុះថែម ១៥ នាទីពីរដង ក៏ At បានមានឱកាសបន្ថែម ២ គ្រាប់ទៀត។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=pVl1pv70gvA&feature=onebox
រំឭកថានេះជារឿងសោកស្តាយមួយសម្រាប់ហង្ស ការដែលខ្លួនជាក្រុមការពារជើងឯក UCL រដូវកាលចាស់ ហើយមកធ្លាក់ត្រឹមវគ្គ ១៦ ក្រុម។ នេះជាក្រុមអង់គ្លេសទីពីរហើយបន្ទាប់ពី Spurs ពោលនៅសល់តែ Man City និង Chelsea ពីរទៀតប៉ុណ្ណោះទន្ទឹមរង់ចាំលទ្ធផលនាថ្ងៃខាងមុខ៕