Pep ថា​លោក​មិន​ដែល​ហាម​អតីត​ដៃ​ស្តាំ Arteta មិន​ឲ្យ​ដើរ​ចូល Arsenal នោះ​ទេ

Mikel Arteta ​ប្រាកដ​ជា​គ្រប់​គ្នា​បាន​ស្គាល់​ហើយ​ថា​កន្លង​មក​គឺ​ជា​ដៃ​ស្តាំ​របស់​លោក Pep Guardiola នៅ​ក្លឹប Manchester City មុន​នឹង​ដាក់​ចិត្ត​ផ្លាស់​មក​ដឹកនាំ​ជា​គ្រូ​ធំ​របស់​ក្លឹប​ Arsenal កាល​ពី​ចុង​ឆ្នាំ ២០១៩ កន្លង​ទៅ។

បញ្ជាក់​ថ្មីៗ​នេះ​លោក Pep ទម្លាយ​ថា​ខ្លួន​ធ្លាប់​បាន​សួរ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ទៅ​លោក Arteta ហើយ​ដោយ​មើល​ឃើញ​ពី​ឆន្ទៈ​របស់​សាមី​ខ្លួន​ផ្ទាល់​ផង លោក​មាន​តែ​ជំរុញ​ថែម​ឲ្យ​ទៅ​ផ្លាស់​ខ្លួន​ជា​អ្នកចាត់ការ​ពេញ​សិទ្ធ​មួយ​រូប។

លោក Pep និយាយ៖ “ខ្ញុំ​មិន​ដែល​បង្គាប់​ឲ្យ​អតីត​បុគ្គលិក​ឬ​ជំនួយការ​ខ្ញុំ​ធ្វើ​អ្វី​នោះ​ទេ ដោយ​ពួក​គេ​មាន​មហិច្ឆតា​ដោយ​ខ្លួន​ឯង ដូច​ខ្ញុំ​បាន​និយាយ​ទៅ Mikel សួរ​ថា​គេ​ចង់​ធ្វើ​ទេ មាន​ចិត្ត​ចង់​ទៅ​ដែរ​ទេ? បើ​មាន​អ្នក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​វា”។

លោក​បន្ថែម៖ “Mikel គេ​ស្រលាញ់ Arsenal ណាស់ គេ​នៅ​ទី​នោះ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ខ្ញុំ​មិនមែន​ជា​ប្រភេទ​មនុស្ស​ដែល​និយាយ​ថា​ទេ អ្នក​ឯង​ត្រូវ​បន្ត​នៅ​ទី​នេះ ពោល​គឺ​ខ្ញុំ​មិន​ចូលចិត្ត​បែប​ហ្នឹង​ឡើយ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT