AFC Cup: ព្រះខ័នរាជស្វាយរៀង នឹងចែកម៉ាស់សម្រាប់អ្នកគាំទ្រដោយឥតគិតថ្លៃ ក្នុងប្រកួតល្ងាចនេះ

ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 ឬ Coronavirus នៃការប្រកួតពានរង្វាន់ AFC Cup នារាត្រីនេះ រវាងព្រះខ័នរាជស្វាយរៀង ទល់នឹងក្លិបវៀតណាម Than Quan Ninh នឹងមានការផ្តល់ជូនអ្នកមកទស្សនាផ្ទាល់នូវម៉ាស់ដោយឥតគិតថ្លៃផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្លិបព្រះខ័នរាជស្វាយរៀងនាមុននេះបន្តិច បានណែនាំឲ្យអ្នកដែលមានបំណងមកទស្សនាផ្ទាល់នៃការប្រកួតក្នុងរាត្រីនេះ តម្រូវឲ្យត្រួតពិនិត្យឧបករណ៍វាស់កម្តៅ រួមទាំងចូលរួមលាងសម្អាតដៃដែលដាក់តាមបណ្តាលច្រកចេញចូលកីឡដ្ឋាន។ ក្រៅពីនេះក្លិបជើងឯកលីគកំពូលកម្ពុជានេះ ក៏សន្យាផ្តល់ជូននូវម៉ាសឥតគិតថ្លៃសម្រាប់ប្រិយមិត្តដែលចង់ប្រើប្រាស់ផងដែរ។

បញ្ជាក់ផងថា ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានអូឡាំពិកទទួលស្វាគមន៍ភ្ញៀវមកពីវៀតណាម Than Quan Ninh FC នៃជំនួប AFC Cup ប្រកួតទី៣ វេលាម៉ោង៦ៈ០០នាទី និងមានផ្សាយផ្ទាល់ដោយទូរទស្សន៍ BTVNews រួមផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT