Ronaldo ​ថា​ខ្លួន​ជា​អ្នក​សុំ​ក្លឹប Real Madrid ​ចាកចេញ

Cristiano Ronaldo ​បាន​សម្រេច​ចាកចេញ​ពី​ក្លឹប Real Madrid ​ទៅ​រួម​រស់​ជាមួយ​ក្រុម Juventus ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ ​កុងត្រា​៤​ឆ្នាំ ​ប្រាក់​ឈ្នួល​៥​សែន​ផោន​ក្នុង​១​សប្ដាហ៍។

ក្រោយ​ពី​មាន​ការ​ប្រកាស​ជា​ផ្លូវការ​អស់​ហើយ​កាល​ពី​យប់មិញ​នេះ សាមី​ខ្លូន Ronaldo ​ផ្ទាល់​បាន​ផ្ញើសារ​អរគុណ​ដល់​អ្នក​គាំទ្រ​ក្លឹប Real Madrid ​ទាំង​អស់ ជា​ពិសេស Fan ​នៅ​អេស្ប៉ាញ។ ​ការ​ចាកចេញ​នេះ គឺ​រូបគេ​ជា​អ្នក​សម្រេច​ចិត្ត​ខ្លួន​ឯង ​ដើម្បី​ឱ្យ Real Madrid ​ព្រម​ក្នុង​ការ​លក់​ឱ្យ Juventus ។ មូលហេតុ​ដោយសារ​ខ្លួន​ចង់ ​ទទួល​បាន​បទ​ពិសោធ​ថ្មី ​និង​ដំណើរ​ជីវិត​លើ​ទឹក​ដី​អ៊ីតាលី ​មុន​ពេល​ប្រកាស​ចូល​និវត្តន៏។

Ronaldo ​បាន​និយាយ​ថា​៖ “ ការ​លេង​ឱ្យ Real Madrid ​គឺ​ជា​ការ​សប្បាយ​ចិត្ត​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ អរគុណ​ដល់​អ្នក​គាំទ្រ​នៅ Real Madrid ​ក្រុម​ការងារ ​និង​ប្រធាន​ក្លឹប​ផ្ទាល់​តែ​ផ្ដល់​តម្លៃ​ឱ្យ​ខ្ញុំ។ ៩​ឆ្នាំ​នៅ​អេស្ប៉ាញ ​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ ខ្ញុំ​សប្បាយ​ចិត្ត ​ជោគជ័យ ​និង​មិន​អាច​ភ្លេច​ការ​លេង​ជាមួយ Real Madrid ​បាន​ឡើយ​ក្នុង​១​ជីវិត​នេះ។ អរគុណ​ដល់​អ្នក​គ្រប់​គ្នា អរគុណ​សម្រាប់​ពេល​៩​ឆ្នាំ​នេះ! Hala Madrid”។

Ronaldo ​លេង​ឱ្យ​ក្រុម Real Madrid ​រយៈ​ពេល​៩​ឆ្នាំ ​រក​គ្រាប់​បាល់​បាន​៤៥១​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣៨​ប្រកួត។ រូបគេ​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​រហូត​ដល់​១៦​ពាន​ឯ​ណោះ ក្នុង​រយៈ​ពេល​នេះ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT