Rio Ferdinand ចុច​យក​ក្រុម​មួយ​ដែល​ត្រូវ​ឈ្នះ​រវាង​ជំនួប Liverpool-At Madrid រាត្រី​នេះ

នា​រាត្រី​នេះ​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​ក្លឹប​ហង្ស​ក្រហម Liverpool នឹង​បើក​កីឡដ្ឋាន Anfield ស្វាគមន៍​ក្លឹប​ At Madrid ដែល​ជា​ជំនួប​ជើង​ទី ២ បន្ទាប់​ពី​ជើង​ទី ១ ត្រូវ​បាន At បំបាក់ ១-០។

មុន​ដល់​ការ​ប្រកួត បើ​តាម​ការ​យល់​ឃើញ​របស់​ជើង​ចាស់​លោក Rio Ferdinand បាន​បង្ហាញ​ការ​ជឿជាក់​ថា Liverpool នឹង​អាច​វាយបក​យក​ឈ្នះ ហើយ​ទម្លាក់ At Madrid ឲ្យ​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ពោល​គឺ​ដូច​ជា​លទ្ធផល​ដែល​ធ្លាប់​បំបាក់ Barcelona ៤-០ កាល​ពី​ខែ​ឧសភា ឆ្នាំ​ទៅ​អ៊ីចឹង​ដែរ។

ប្រាប់ BT Sport លោក Ferdinand និយាយ៖ “ខ្ញុំ​មិន​អាច​រង់ចាំ​បាន​នោះ​ទេ ដោយ​វា​នឹង​ក្លាយ​ជា​បរិយាកាស​ដ៏​វិសេសវិសាល​មួយ តែ​តាម​បទពិសោធន៍​រដូវ​កាល​មុន [ផ្តួល Barcelona] គឺ​អ្នក​នឹង​មិន​អាច​ទម្លាក់ Liverpool បាន​ឡើយ ពោល​គឺ​ពួក​គេ​នឹង​អាច​ឈ្នះ នឹង​អាច​ទាញ​លទ្ធផល​ត្រលប់​មក​វិញ​បាន”។

រំឭក​ថា​សូម្បី​តែ Peter Crouch ​ក៏​និយាយ​ដូច​គ្នា​ដែរ​ថា បរិយាកាស​នៅ Anfield ពិត​ណាស់ នឹង​អាច​ជួយ​ឲ្យ Liverpool អាច​ឆ្លង​ទៅ​កាន់​វគ្គ​បន្ទាប់​បាន៕ ប្រភព៖ Metro

  • Rio Ferdinand ចុច​យក​ក្រុម​មួយ​ដែល​ត្រូវ​ឈ្នះ​រវាង​ជំនួប Liverpool-At Madrid រាត្រី​នេះ