ក្លឹប​កំពុង​ឡើង​ជើង​នៅ PL ត្រៀម​ ៨០ លាន​ចង់​ថ្ពក់​យក James ចេញ​ពី​ទ្រនំ Real Madrid

តាម​របាយការណ៍​ពី​សារព័ត៌មាន The Sun បាន​ចុះ​ផ្សាយ​ថា​ក្លឹប​ចចក Wolves កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​មុតស្រួច​របស់​ក្លឹប Real Madrid នោះ​គឺ​កីឡាករ James Rodriguez ​គ្រោង​យក​មក​ចូលរួម​នៅ Molineaux Stadium នា​រដូវ​ក្តៅ​ខាង​មុខ។

តាម​ដឹង​ Wolves ចង់​ចាយ​ថវិកា​ប្រមាណ ៨០ លាន​អឺរ៉ូ ក្នុង​ការ​ថ្ពក់​យក​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ចេញ​ពី​ទ្រនំ​នៃ​ទឹកដី Bernabeu ​បន្ទាប់​ពី​មើល​ឃើញ​ថា​ James ​ហាក់​មិន​សប្បាយ​ចិត្ត​នឹង​បន្ត ក្រោយ​ត្រូវ​អង្គុយ​កៅអី​បម្រុង​ច្រើន​នា​រដូវ​កាល ២០១៩/២០។

ប្រភព​បាន​សង្កត់​ធ្ងន់​ថា​បច្ចុប្បន្ន​ក្លឹប​នៅ Premier League កំពុង​ទាក់ទង​តាម​រយៈ​អ្នករត់ការ​ល្បី​ឈ្មោះ​គឺ​លោក Jorge Mendes ឲ្យ​ចាត់ចែង​លើ​រឿង​មួយ​នេះ។

រំឭក​ថា​ Real Madrid បាន​ចុះ​ហត្ថលេខា​យក​បុរស​វ័យ ២៨ ឆ្នាំ​ពី Monaco កាល​ពី​ឆ្នាំ ២០១៤ បន្ទាប់​ពី​មើល​ឃើញ​ការ​បង្ហាញ​លេង​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​ឲ្យ​ជម្រើស​ជាតិ​កូឡុំបី​នៅ​ព្រឹត្តិការណ៍ FIFA World Cup៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT