Pep ​៖ ​បើ​លេង​បិទ​ទ្វា ​យើង​គួរ​តែ​ផ្អាក​ការ​ប្រកួត​វិញ​ល្អ​ជាង​

​លោក​ Pep ​Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​បញ្ជាក់​ថា​ប្រសិន​បើ​ការ​ប្រកួត​លេង​ដោយ​បិទ​ទ្វា ​លោក​គិត​ថា​គួរ​ផ្អាក​ការ​ប្រកួត​នោះ​វិញ​ល្អ​ជាង​។

​ក្របខណ្ឌ​លីគ​កំពូល​ជា​ច្រើន​បាន​ប្រកាស​ផ្អាក​ការ​ប្រកួត ​និង​ខ្លះ​ទៀត​លេង​ដោយ​បិទ​ទ្វា ឬ​កំណត់​ចំនួន​អ្នក​ទស្សនា ​ព្រោះ​ខ្លាច​មេរោគ Covid-19 ​រីគ​រាលដាល។ ​ដោយ​ឡែក​នៅ​អង់គ្លេស​វិញ ​ការ​ប្រកួត​រវាង​ក្រុម Manchester City ​និង Arsenal ​បាន​ក្លាយ​ជា​ប្រកួត​ដំបូង​បំផុត​ដែល​ត្រូវ​បាន​ផ្អាក ព្រោះ​មេរោគ Covid-19 ​។ ​

​លោក Pep ​បា​ននិយាយ​ចំពោះ​រឿង​ផ្ទុះ​មេរោគ Covid-19 ​បណ្ដាល​ឱ្យ​លេង​ដោយ​បិទ​ទ្វា​និង​ខ្លះ​ផ្អាក​ការ​ប្រកួត​ថា​៖ “បើ​លេង​បិទ​ទ្វា​១​ប្រកួត ​ឬ​២​ប្រកួត ​មិន​បញ្ហា​ទេ ប៉ុន្តែ​បើ​ច្រើន​ប្រកួត គួរ​តែ​ផ្អាក​ឬ​លើក​ពេល​វិញ​ល្អ​ជាង។ ​ខ្ញុំ​មិន​ពេញ​ចិត្ត​ឡើយ​ក្នុង​ការ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ ទាំង​នៅ Premier League Champions League ​ឬ Cup ​។ ​យើង​លេង​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​មើល ​ប្រសិន​បើ​ពួកគេ​មិន​បាន​មក​មើល​ផង ​វា​គ្មាន​ន័យ​អ្វី​នោះ​ទេ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT