Jose ​៖ ​កីឡាករ Spurs ​បច្ចុប្បន្ន ​ពិបាក​យក​ឈ្នះ​ក្រុម​ដទៃ​ណាស់​

​ក្រុម Spurs ​បាន​បរាជ័យ​ធ្ងន់​ក ​ក្រោម​ថ្វី​ជើង​ក្រុម​ RB Leipzig  ៣-០ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ ក្រុម Spurs ​បាន​ចាញ់​ក្រុម Leipzig ​ក្នុងល​ទ្ធផល ​១-០​ម្ដង​មក​ហើយ ​ខណៈ​ដែល​ជើង​ទី​២​នៅ​យប់មិញ​នេះ ពួកគេ​បាន​បន្ដ​ចាញ់​ទៀត​ក្នុង​លទ្ធផល ៣-០ ​សរុប​ទាំង​ពីរ​ជើង ៤-០។ ​លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ជើង​ឯក​រង​ឆ្នាំ​​ចាស់ UEFA Champions League ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ហើយ។

​ក្រោយ​ចប់​ការ​ប្រកួត ​លោក Jose  Mourinho ​បាន​និយាយ​ដែរ​ថា​បើ​តាម​សមត្ថភាព​ក្រុម​បច្ចុប្បន្ន​នេះ គឺ Spurs ​ពិបាក​ក្នុង​ការ​យក​ឈ្នះ​ក្រុម​ដទៃ​ទៀត​ណាស់ ជា​ពិសេស​ការ​ប្រកួត​កម្រិត​អន្តរជាតិ។ ​ការ​របួស​កីឡាករ​​សំខាន់​ក្នុង​ក្រុម​ច្រើន ​បាន​ធ្វើ​ឱ្យ​ទម្រង់​លេង​ទាំង​មូល​មិន​មាន​លំនឹង​នោះ​ទេ។ ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​មែនទែន ​ដែល​ធ្វើ​ឱ្យ​ក្រុម​បរាជ័យ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT