ជំនួប ​Man City ​និង Arsenal ​ត្រូវ​ផ្អាក ​ព្រោះ​ខ្លាច Covid-19 ​

​ការ​ប្រកួត​រវាង​ក្រុម Manchester City ​និង​ក្រុម Arsenal ​ត្រូវ​ផ្អាក​សិន ក្រោយ​ពី​មាន​កីឡាករ​កាំភ្លើង​ធំ​មួយ​ចំនួន ​បាន​ជួប​ជាមួយ​បុគ្គល​មាន​ផ្ទុក​មេរោគ Covid-19 ។

​ក្រុម​កីឡាករ Arsenal ​មួយ​ចំនួន​បាន​ទៅ​ស្វាគមន៍​លោក ​Evangelos Marinakis ​ដែល​ជា​ម្ចាស់​ក្លឹប Olympiacos ​និង​ Nottingham Forest ​កាល​ពី​សប្ដាហ៍​មុន។ ​លោក Marinakis ​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ផ្ទុក​មេរោគ Covid-19 ​ហើយ​បច្ចុប្បន្ន​នេះ​អ្នក​នៅ​ក្បែរ​លោក​ទាំង​អស់​កំពុង​ពិនិត្យ​មើល​ក្រែង​មាន​ឆ្លង​មេរោគ​នេះ​ដែរ។ ​

ដោយសារ​តែ​កីឡាករ Arsenal ​ធ្លាប់​ជួប​ជាមួយ​លោក​ Marinakis ​នេះ​ហើយ ​ទើប​បាន​ជា​ពេល​នេះ​ពួកគេ​កំពុង​ពិនិត្យ​មើល​សិន ​ហើយ​ការ​ប្រកួត​រវាង​ក្រុម Man City ​និង Arsenal ​ក៏​ត្រូវ​ផ្អាក​សិន​ដែរ ​រង់​ចាំ​មើល​លទ្ធផល​តេស្ដ​កីឡាករ​កាំភ្លើង​ធំ​សិន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT