ចប់​វគ្គ ១៦ ក្រុម​នេះ​ហើយ UEFA ចង់​ផ្អាក​ការ​ប្រកួត​ពាន UCL&UEL សិន

សមាគម​បាល់ទាត់​អឺរ៉ុប UEFA កំពុង​ពិចារណា​ក្នុង​ផែនការណ៍​ផ្អាក​ការ​ប្រកួត​ពាន​រង្វាន់ Champmions League និង Europa League ​ក្រោយ​ពី​ចប់​សព្វគ្រប់​នៃ​ការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៅ​ពេល​ខាង​មុខ​នេះ។

សម្រាប់​ជើង​ទី ២ វគ្គ ១៦ ក្រុម នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១២&១៩ មិនា ខណៈ UCL ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១០-១១ & ១៧-១៨ មិនា ២០២០។​

យ៉ាងណាមិញ​តាម​ប្រភព​ពី Catalunya Radio បាន​ទម្លាយ​ថា​ UEFA អាច​នឹង​ផ្អាក​ការ​ប្រកួត​នា​វគ្គ​បន្ទាប់ ​ដែល​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយបារម្ភ​នៃ​ការ​រីករាលដាល COVID-19។

ប៉ុន្មាន​ប្រកួត​នា​ជើង​ទី ២ នេះ ដូច​ជា​ការ​លេង​នៅ​ទឹកដី​អ៊ីតាលី បារាំង និង​អាល្លឺម៉ង់ ​បាន​កំណត់​ឲ្យ​លេង​ដោយ​គ្មាន​អ្នក​ចូលរួម​ទស្សនា ខណៈ​នៅ Serie A បាន​លុប​ចោល​ការ​ប្រកួត​ទាំង​អស់​ហើយ​ពន្យារ​ដល់​ខែ​ថ្ងៃ​ទី ៣ មេសា ដើម្បី​តាមដាន​ស្ថានភាព។

គួរ​បញ្ជាក់​ថា​មក​ទល់​ថ្ងៃ​ទី ១០ មិនា ឆ្នាំ ២០២០ ករណី​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​កូរ៉ូណា​បាន​កើន​ឡើង​ច្រើន​ជាង ១០ ០០០ ករណី​ហើយ​នៅ​ទូទាំង​តំបន់​អឺរ៉ុប៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT