ពេលនេះភាពល្បីល្បាញ Ronaldo ក៏ជួយមិនបានដែរ តម្លៃភាគហ៊ុន Juve ធ្លាក់ចុះហើយ

តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្លឹប Juventus បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​បន្ទាប់​ពី​ការ​រីក​រាលដាល​ខ្លាំង​ឡើង​នៃ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19។

នៅ Serie A បាន​លុប​ចោល​ការ​ប្រកួត​ទាំង​អស់ ដោយ​ពន្យារ​ពេល​ដល់​ដើម​ខែ​មេសា​ខាង​មុខ ញាំង​ឲ្យ​តម្លៃ​ហ៊ុន​បាន​ធ្លាក់​ចុះ ១៣,៥៥ ភាគរយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ពោល​គឺ​ធ្លាក់​មក​ត្រឹម​តម្លៃ ០,៧០១៨ អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយ​ហ៊ុន ដែល​នេះ​ជា​តម្លៃ/ឯកតា​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ថ្ងៃ​ទី ៤ ​កក្កដា ឆ្នាំ ២០១៨ (អំឡុង​ពេល​មក​ដល់​របស់ Cristiano Ronaldo)។

រំឭក​ថា​សូម្បី​តែ​បណ្ដា​ក្លឹប​ឯ​ទៀត​ដូច​ជា Roma និង Lazio ក៏​ធ្លាក់​ចុះ​ខ្លាំង​ផង​ដែរ ពោល​គឺ​ធ្លាក់​ដល់​ទៅ ១៥ ភាគរយ​ឯ​ណោះ៕

ប្រភព៖ AF

  • ពេលនេះភាពល្បីល្បាញ Ronaldo ក៏ជួយមិនបានដែរ តម្លៃភាគហ៊ុន Juve ធ្លាក់ចុះហើយ