Ronaldinho ​នៅ​តែ​ញញឹម​ស្រស់​ដដែល ​ទោះ​កំពុង​នៅ​ក្នុង​គុក​ក៏​ដោយ​

Ronaldinho ​ត្រូវ​បាន​ប៉ូលិស​នៅ​ប្រទេស​ប៉ារ៉ាហ្គាយ​ឃាត់ខ្លួន ​ក្រោយ​ពី​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន ក្លែងក្លាយ ដើម្បី​ចូល​ប្រទេស​នេះ​។

​យ៉ាងណា​ក៏​ដោយ ពេល​នេះ​អតីត​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​ពាសពេញ​ពិភព​លោក​ខាង​លើ ​កំពុង​ស្ថិត​នៅ​បន្ទប់​ឃុំឃាំង​ក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ។ ​ប៉ុន្តែ​បើ​តាម​រូបភាព​មួយ​សន្លឹក​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Ronaldinho ​នៅ​តែ​អាច​ញញឹម​ស្រស់​បាន​ដដែល ​ដោយ​លោក​មិន​មាន​ពិបាក​ចិត្ត​អ្វី​នោះ​ទេ។ ​១​សន្លឹក​នេះ ​បាន​ធ្វើ​ឱ្យ​មេ​ធាវី​របស់​អតីត​កីឡាករ Barcelona ​ងឿង​ឆ្ងល់​ផង​ដែរ ​ថា​តើ Ronaldiniho ​គិត​អី ទើប​អាច​នៅ​ញញឹម​បាន​បែប​នេះ​។

ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ​កីឡាករ​ដែល​ជួយ​ប្រេស៊ីល​លើក​ពាន World Cup 2002 ​ខាង​លើ​នេះ អាច​នឹង​ត្រូវ​ឃុំ​ខ្លួន​ដល់​ទៅ​៦​ខែ​ឯ​ណោះ ចំពោះ​បទ​ល្មើស​ដែល​រូបគេ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ដើម្បី​ចូល​ប្រទេស​ប៉ារ៉ាហ្គាយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT