La Liga ​ក៏​ប្រឈម​នឹង​ការ​លេង​បិទ​ទ្វា​ដែរ ​ព្រោះ Covid-19 ​

​ក្របខណ្ឌ La Liga ​ក៏​នឹង​ប្រឈម​ជាមួយ​ការ​លេង​ដោយ​បិទ​ទ្វា​ដែរ ​ក្រោយ​ពី​មេរោគ Covid-19 ​កំពុង​ផ្ទុះ​ក្នុង​ប្រទេស​នេះ​ដូច​គ្នា​។

​អ៊ីតាលី ​ទើប​ប្រកាស​ផ្អាក​ការ​ប្រកួត​កីឡាករ​ទាំង​អស់ រហូត​ដល់​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ ២០២០ ​ទើប​បើក​ដំណើរ​ការ​វិញ។ ​ដោយ​ឡែក​នៅ​បារាំង​ក៏​ដូច​គ្នា ​ការ​ប្រកួត​ខ្លះ​ត្រូវ​ផ្អាក ​ខ្លះ​​ទៀត​លេង​ដោយ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​មើល​នោះ​ទេ។ ​ដោយ​ឡែក​នៅ​អេស្ប៉ាញ​វិញ ​ក៏​ប្រឈម​នឹង​ការ​លេង​ដោយ​បិទ​ទ្វា​ផង​ដែរ។

​នៅ​អេស្ប៉ាញ​មាន​អ្នក​ឆ្លង​ជាង​១​ពាន់​នាក់ ​និង​ស្លាប់​២៨​នាក់​ហើយ ដោយសារ​តែ​មេរោគ Covid-19 ​នេះ។ ​ដូច្នេះ​ហើយ ​ទើប​បាន​ជា La Liga ​កំពុង​ពិចារណា​ប្រកួត​ដោយ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​នោះ​ទេ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT