• Carragher ៖ ​Wan-Bissaka ​ជា​ខ្សែ​ការពារ​បិទ​បាន​ល្អ​បំផុត​នៅ​លើ​លោក​នេះ​

    ​លោក ​Jamie Carragher ​អតីត​កីឡាករ Liverpool ​បាន​សរសើរ​ដល់​ខ្សែ​ការពារ​ Wan-Bissaka ​របស់​ក្រុម Manchester United ​ថា​ជា​ខ្សែ​ការពារ​ល្អ​ជាង​គេ​នៅ​លើ​លោក​នេះ​។

    ​ Wan-Bissaka ​បិទ​​កីឡាករ​ក្រុម Manchester City ​បាន​យ៉ាង​ល្អ ជា​ពិសេស Sterling ​តែ​ម្ដង ​មិន​ឱ្យ​បង្ក​គ្រោះ​ថ្នាក់​បាន​នោះ​ទេ។ ​កីឡាករ​ទើប​ចូល​លេង​រដូវ​កាល​ដំបូង​នៅ Old Trafford ​នេះ ​ត្រូវ​បាន​លោក Ole ​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង ​និង​តែងតែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ជា​និច្ច។

    សមត្ថភាព​លេង​ល្អ​នេះ​ដែរ ​មិន​ត្រឹម​តែ​ក្រុម​ការងារ​របស់​ក្រុម​បិសាច​ក្រហម​មើល​ឃើញ​ទេ។ ដោយ​សូម្បី​តែ​លោក ​Jamie Carragher ​អតីត​កីឡាករ Liverpool ​ក៏​បាន​សរសើរ​ដូច​គ្នា។ ​លោក ​បាន​និយាយ​ថា​៖ “Wan-Bissaka ​ជា​ខ្សែ​ការពារ​ល្អ​បំផុត ​រូបគេ​អាច​បិទ​បាន​ល្អ​ណាស់ ​មួយ​ទល់​នឹង​មួយ ​មិន​មាន​ខ្សែ​ប្រយុទ្ធ​ណា​អាច​ឆ្លង​ផុត​គេ​បាន​ឡើយ។ រូបគេ ​ជា Key Role ​មួយ​ដែល​ជួយ​ឱ្យ Man Utd ​ទទួល​បាន​លទ្ធផល​ល្អ”៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT