ទោះ​គេ​ស៊ី ១-០ មុន តែ Jose នៅ​បន្ត​ជឿជាក់​ថា​អាច​បក​យក​ឈ្នះ ត្បិត​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ដល់​ទៅ ៣ រូប

លោក Jose Mourinho ហាក់​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ ចាប់​តាំង​ពី​ការ​ដែល​ខូច​ជើង Harry Kane និង Heung-min Son ដែល​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​ក្រុម​ទាំង​មូល។

ដោយ​ឡែក​មុន​ឈាន​ដល់​ការ​ប្រកួត​ជើង​ទី ២ ទល់ RB Leipzig ដែល​កាល​ពី​ជើង​ទី ១ ​មាន់​ខ្នាយ​មាស​ចាញ់​ក្នុង​ដី​នៅ​អង់គ្លេស ១-០ ក៏​ត្រូវ​បាន​លោក Jose Mourinho នៅ​តែ​បង្ហាញ​ការ​ជឿជាក់​ខ្ពស់​ដដែល។

នេះ​ឆ្លើយតប​ទៅ​នឹង​ការ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់​ដល់​ទៅ ៣ រូប​មាន Kane, Son និង Bergwijn ដោយ​លោក Mourinho និយាយ​មុន​ដល់​ការ​តតាំង​នៅ​ទឹកដី Red Bull Arena ថា៖ “ខ្ញុំ​នៅ​តែ​ជឿជាក់​សម្រាប់​ការ​ប្រកួត ទាំង​ដែល Steven [Bergwijn] គេ​មិន​អាច​លេង​ពេញ​មួយ​រដូវ​កាល​សេសសល់​ក្តី ដោយ​យើង​ទម្លាប់​នឹង​ជួប​រឿង​បែប​នេះ​ទៅ​ហើយ”។

លោក​បន្ថែម​ថា៖ “អ្នក​សួរ​ខ្ញុំ​ថា​តើ​អាច​រក​ ២ គ្រាប់​យ៉ាង​ម៉េច​បាន ទាំង​ដែល​គ្មាន Kane, Son ឬ Bergwijn តែ​ខ្ញុំ​ថា​មាន​មធ្យោបាយ​ក្នុង​ការ​រក​គ្រាប់​បាល់​ផ្សេងៗ​ជា​ច្រើន​ទៀត ​លើស​ពី​នេះ​កីឡាករ Leipzig ក៏​អាច​នឹង​ធ្លោយ​ដូច​ការ​ដែល Antonio Rudiger ធ្លាប់​ស៊ុត​បាល់ [Own Goal] ឲ្យ​យើង​ក៏​ថា​បាន”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT