ប្រសិន Man City ធ្លោយ​រឿង​នេះ Liverpool នឹង​អង្គុយ​តែ​ចាក់​ធ្មេញ​ចាំ​លើក​ពាន PL ស្វ័យប្រវត្តិ

បច្ចុប្បន្ន​ក្លឹប​ហង្ស​ក្រហម Liverpool កំពុង​នាំ​មុខ ២៥ ពិន្ទុ​ធៀប​នឹង​មេឃ​ខៀវ Man City នៅ​តារាង​ Premier League គិត​ត្រឹម​ជុំ​ទី ២៩ (ជុំ​ទី ២៨ សម្រាប់ City)។ យ៉ាងណាមិញ​គម្លាត​ពិន្ទុ​ប៉ុណ្ណេះ នៅ​មិន​ទាន់​អាច​កាត់សេចក្ដី​ឲ្យ​ហង្ស​អាច​លើក​ពាន​ស្វ័យប្រវត្តិ​នៅ​ឡើយ​ ពោល​គឺ​ត្រូវ​ការ​ឈ្នះ ២ ប្រកួត​បន្ថែម​ទៀត គ្រាន់​ថា​វា​ក៏​ស៊ីសង​កាន់​តែ​ឆាប់​រហ័ស​ផ្អែក​លើ​ពីរ​ប្រកួត​បន្ទាប់​ដែល Man City ត្រូវ​តតាំង​នា​សប្ដាហ៍​នេះ។

ពីរ​ប្រកួត​បន្ទាប់ Man City នឹង​ត្រូវ​ប៉ះ Arsenal នៅ​ថ្ងៃ​ទី ១១ មិនា ខណៈ​ត្រូវ​តតាំង Burnley នៅ​ថ្ងៃ​ទី ១៤ មិនា ប៉ុន្តែ​ប្រសិន​ណា​ក្រុម​របស់​លោក Pep មិន​អាច​ស្វែងរក​ជ័យជម្នះ​ទេ​នោះ ហង្ស​នឹង​សម្រេច​ឈ្នះ​ពាន EPL ដែល​ខ្លួន​ទន្ទឹង​រង់ចាំ​អស់​រយៈ​ពេល ៣០ ឆ្នាំ​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង។

ក្នុង​នោះ​មាន ៣ លក្ខខណ្ឌ​ដូច​ខាង​ក្រោម៖

  • ប្រសិន City ឈ្នះ ២ ប្រកួត​បន្ទាប់ → Liverpool អាច​ឈ្នះ​ពាន​នៅ​ប្រកួត​ទល់ Crystal Palace
  • ប្រសិន City ចាញ់ ១ ក្នុង​ចំណោម ២ ប្រកួត → Liverpool អាច​ឈ្នះ​ពាន​នៅ​ប្រកួត​ទល់ Everton
  • ប្រសិន City ចាញ់​ទាំង ២ ប្រកួត​បន្ទាប់ → Liverpool អាច​ឈ្នះ​ពាន​ស្វ័យប្រវត្តិ ដោយ​មិន​បាច់​ប៉ះ​បាល់​លើ​ទីលាន​បន្ត​ទៀត​ក៏​បាន៕

ប្រភព៖ Twitter

  • ប្រសិន Man City ធ្លោយ​រឿង​នេះ Liverpool នឹង​អង្គុយ​តែ​ចាក់​ធ្មេញ​ចាំ​លើក​ពាន PL ស្វ័យប្រវត្តិ