ចាញ់​ជើង​ទី ១ ផង R.Madrid លឺ​ថា​អាច​អវត្តមាន​កីឡាករ​សំខាន់​មួយ​រូប​ទៀត​នៅ​ជើង​ទី ២ UCL

កាល​ពី​ជើង​ទី ១ នៃ​វគ្គ ១៦ ក្រុម UEFA Champions League ក្លឹប Real Madrid បាន​រង​បរាជ័យ​ដោយ​លទ្ធផល ១-២ ក្នុង​ដី​ខ្លួន​ឯង​ក្រោម​ថ្វី​ជើង​ភ្ញៀវ​ Manchester City។ ការ​វិល​ត្រលប់​មក​ជួប​គ្នា​សារ​ជា​ថ្មី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨ មិនា ខាង​មុខ ដែល​ជា​ការ​ប្រកួត​វគ្គ​កាត់សេចក្តី​នៅ​ឯ​ទីលាន​ក្នុង​ទឹកដី​អង់គ្លេស។

យ៉ាងណាមិញ​មុន​ការ​ប្រកួត​ ១ សប្តាហ៍ ក្លឹប Real Madrid ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ទំនង​ជា​នឹង​អវត្តមាន​អ្នកចាំទី​ដៃ​ស្អិត Thibaut Courtois បន្ទាប់​ពី​ជួប​បញ្ហា​របួស​កាល​ពី​លេង​ប៉ះ Betis នា​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

សម្រាប់​អ្នក​ជំនួស​វត្តមាន Courtois ប្រសិន​រូប​គេ​ត្រូវ​ខកខាន​ពិត​មែន នោះ​មាន​តែ​ដៃ​ទី​ពីរ Alphonse Areola ដែល​អតីត​កូន​ក្រុម PSG រូប​នេះ ធ្លាប់​ជំនួស​ដៃ​កីឡាករ​បែលហ្សិក​នៅ​ប្រកួត​សំខាន់​ម្តង​កាល​ប៉ះ Real Sociedad នៅ CDR ប៉ុន្តែ​បរាជ័យ​ចាញ់ ៤-៣។

រំឭក​ថា​ប្រកួត​បន្ទាប់ Real Madrid ត្រូវ​ប៉ះ Eibar នៅ​ជំនួប​ក្នុង​ក្របខ័ណ្ឌ LaLiga សិន មុន​ការ​តតាំង​ពាក់​កណ្តាល​សប្តាហ៍​ទល់​ក្លឹប​យក្ស​អង់គ្លេស។ វត្តមាន​របស់ Courtois បែប​ណា​នោះ យើង​នឹង​រង់ចាំ​អុត​មើល​ទាំង​អស់​គ្នា៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT