FIFA និង​ AFC សម្រេចចិត្ត​ផ្អាកការ​ប្រកួត​ជម្រុះ 2022 FIFA World Cup តំបន់​អាស៊ី​ទាំងអស់

បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាគមដែលជាសមាជិករបស់ទ្វីបអាស៊ី FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) យល់ព្រមពន្យាពេលការប្រកួតជម្រុះជុំ​ទី​២ ពាន​រង្វាន់ 2022 FIFA World Cup ដែល​មាន​បី​ចំណុច​ដូចខាងក្រោម ៖

  • ការ​ប្រកួត​ទាំងអស់​ដែល​នឹង​ត្រូវ​លេង​តាមកាលវិភាគ FIFA Day ចាប់​ពីថ្ងៃ​ទី ២៣​ដល់​៣១​ខែ​មីនា​ឆ្នាំ​២០២០​និង​ថ្ងៃ​ទី ១ដល់​៩មិថុនា​នឹង​ត្រូវពន្យារពេលនៅ​ថ្ងៃ​ក្រោយ​ទៀត
  • FIFA និង AFC នឹង​ពិភាក្សាបន្ថែម​ទៀត​អំពី​ព័ត៌មានលម្អិត​នៃ​ការពន្យារពេល​ការ​ប្រកួត​ទាំងអស់។

The FIFA World Cup trophy is displayed

ដើម្បីចូលរួមទប់ស្កាត់ការរាលដាលឆ្លងនៃជំងឺប្រភេទថ្មី COVID-19 ដ៏កាចសាហាវ ដែលកំពុងឆ្លងមនុស្សប្រមាណលើសពី១០មុឺននាក់ទៅហើយ ស្របពេលដែលអ្នកស្លាប់កើនឡើងលើសពី៣ពាន់នាក់ជុំវិញពិភពលោក ជាហេតុនាំឲ្យសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចក្នុងថ្ងៃនេះ លើកពេលការប្រកួតនៃវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី ដែលគ្រោងនឹងរៀបចំតាមកាលវិភាគចាស់នៅថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមីនា និងថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

សម្រាប់កាលបរិច្ឆេទនៃការប្រកួតថ្មី FIFA និង AFC នឹងសម្រេចនាពេលក្រោយ ក៏ដូចជាការប្រកាសនាពេលក្រោយដូចគ្នា។ ខណៈតាមគម្រោងការអាចនឹងរៀបចំកំឡុងខែតុលា ដល់ខែវិច្ឆិកា ចុងឆ្នាំវិញ៕

ប្រភព៖FIFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT