ក្រុម Manchester United បានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ២-០ ក្នុងការប្រកួត Premier League កាលពីយប់មិញនេះ។
លេងក្នុងដីខ្លួនឯង ក្រុមបិសាចក្រហម Manchester United ពិតជាធ្វើបានល្អមែនទែន។ ពួកគេអាចគ្រប់គ្រងការប្រកួតនេះបាន និងរកបាន១គ្រាប់នាំមុខនៅនាទី៣០ ដោយ Martial ក្រោយពីទទួលបានបាល់បញ្ជូនពី Bruno យ៉ាងស្អាត។ ១គ្រាប់នាំមុខនេះហើយ ក្រុមទាំងពីរក៏នៅតែព្យាយាមវាយសម្រុកគ្នាទៅវិញទៅមកដែរ ប៉ុន្តែមិនមានគ្រាប់បាល់ភ្លាមៗទៀតទេ ដោយរង់ចាំដល់នាទី៩០+៦ ទើប McTominay រកបានគ្រាប់បាល់ទី២ឱ្យបិសាចក្រហម។
លទ្ធផលឈ្នះ២-០ នេះដែរ បានធ្វើឱ្យក្រុមរបស់លោក Ole កាន់តែកៀកក្នុងការប្រជែងចូលតំបន់ Top4 វិញហើយ។ ស្របពេលរដូវកាលនេះវិញ ទាំងជើងទី១និងទី២ ក្រុម Man Utd សុទ្ធតែអាចយកឈ្នះលើក្រុម Man City របស់លោក Pep ទាំងពីរជើង។ ដោយជើងទី១កន្លងទៅ ឈ្នះក្នុងលទ្ធផល ២-១៕ប្រភព៖ DailMail
Bruno telling Pep to “ssssh”
Man is already a club legend
— Aidan Walsh 🔰 (@AidanWalshMUFC) March 8, 2020