John Isner កីឡាករវាយកូនបាល់អាមេរិក ចង់អញ្ជើញ ដូណាល់ ត្រាំ មកមើលការប្រកួតរបស់ខ្លួន ប្រសិនបើរូបគេអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Isner បានឡើងដល់វគ្គ៨នាក់ចុងក្រោយ នៅពានរង្វាន់ Wimbledon នាប្រទេសអង់គ្លេសហើយ បន្ទាប់ពីបានយកឈ្នះលើកីឡាករ Stefanos Tsitsipas។ ចូលដល់វគ្គ៨នាក់នេះ រូបគេត្រូវតតាំងជាមួយMilos Raonic នៅថ្ងៃស្អែកនេះ ហើយប្រសិនបើឈ្នះទៀត នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃសុក្រ។
ស្របពេលដែលលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ផងនោះ ទើបបានជាកីឡាករ Isner មានបំណងចង់អញ្ជើញប្រធានាធិបតីអាមេរិក មកមើលការប្រកួតរបស់ខ្លួនផ្ទាល់តែម្ដង។ កីឡាកររូបនេះដឹងច្បាស់ថា លោក ត្រាំ ជាអ្នកចូលចិត្តកីឡាវាយកូនបាល់ ដូច្នេះហើយទើបបានជារូបគេមានបំណងចង់អញ្ជើញដូច្នេះ៕ប្រភព៖ DailyMail