Real Madrid ​ចាញ់ Real Betis ​ធ្លាក់​ពី​កំពូល​តារាង​ហើយ

ក្រុម Real Madrid ​បាន​ធ្លាក់​ចេញ​ពី​កំពូល​តារាង La Liga ​ហើយ ក្រោយ​ពី​ចាញ់​ក្រុម Real Betis ​ក្នុង​លទ្ធផល ២-១ ​កាល​ពី​យប់មិញ​នេះ ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ​ Real Betis ​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​៤០ ​ដោយ Sidnei ​មុន​ពេល Benzema ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៤៥+៣ ​ដោយ​បាល់​ប៉េណាល់ទី។ ​ការ​ប្រកួត​ចប់​តង់​ទី​១ ​ចូល​ដល់​តង់​ទី​២ ​នៅ​តែ​មិន​មាន​គ្រាប់​បាល់​ទៀត រហូត​ដល់​នាទី​៨២ Tello ​ក៏​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ទៀត​ឱ្យ Betis ​យក​ឈ្នះ​លើ​ក្រុម Real Madrid ​បាន​ក្នុង​លទ្ធផល ២-១ ​តែ​ម្ដង។

​បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​ហើយ ​ស្រប​ពេល​ក្រុម Barcelona ​បាន​ឡើង​ឈរ​នៅ​កំពូល​តារាង​វិញ​ម្ដង។ ​ការ​ប្រកួត La Liga ​ឈាន​ដល់​សប្ដាហ៍​ទី​២៧​ហើយ៕ប្រភ៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT