មួយ​គ្រាប់​យប់មិញ Messi ទាញ​ Ronaldo ឲ្យ​រំកិល​មក​លេខ ២ នៅ Top Scorer ហើយ

Lionel Messi បាន​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ជំនួប Barcelona-Real Sociedad ដែល​រូប​លោក​រក​បាន​មួយ​គ្រាប់​នៅ​បាល់​ពិន័យ ១១ ម៉ែត្រ​នាទី ៨១។

បាល់​មួយ​គ្រាប់​នេះ​មិន​ត្រឹម​តែ​យក​ ៣ ពិន្ទុ​ឲ្យ​អ្នក​មាន​បុណ្យ​នោះ​ទេ ទៀត​សោត​ក៏​ក្លាយ​ជា​គ្រាប់​បាល់​ទី ៤៣៨ នៅ ៤៧៤ ប្រកួត​សរុប ញាំង​ឲ្យ​ Messi ប្រែ​ខ្លួន​ក្លាយ​ជា​កីឡាករ​ឈរ​លំដាប់​ទី ១ ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ក្នុង​លីគ​ច្រើន​បំផុត​ប្រចាំ​លីគ​កំពូល​ទាំង ៥ នៅ​តំបន់​អឺរ៉ុប។

សម្រាប់ Cristiano Ronaldo បាន​ខកខាន​ការ​រក​គ្រាប់​បាល់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ម្ល៉េះ ដែល​គ្រាប់​បាល់​របស់​លោក​ស្ថិត​នៅ​តួ​លេខ ៤៣៧ គ្រាប់​ក្នុង ៥៤០ ប្រកួត​តែ​ប៉ុណ្ណោះ ពោល​គឺ​ខកខាន​តាំង​ពី Serie A ប្រកាស​លើក​ការ​ប្រកួត​ជា​បន្តបន្ទាប់​ក្រោយ​បារម្ភ​ពី​ការ​ឆ្លង​នូវ​វីរុស COVID-19។

រំឭក​ដែរ​ថា​នៅ​អ៊ីតាលី​មក​ទល់​ថ្ងៃ​ទី ៨ មិនា ២០២០ នេះ មាន​អ្នក​បាត់បង់​ជីវិត​ដោយ​សារ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​ចំនួន ២៣៣ នាក់​ហើយ​ ពោល​ជា​ប្រទេស​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​ចិន​ដែល​មាន​អ្នក​ស្លាប់​ច្រើន​បំផុត​ក្នុង​លោក៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT