គ្រូ Getafe ​ដុត De Jong ​ថា​សូម្បី​អ្នក​ចាំទី​ក៏​ប៉ះ​បាល់​ល្អ​ជាង​ខ្លួន​ដែរ

លោក Jose Bordalas ​គ្រូ​បង្វឹក​របស់​ក្រុម Getafe ​បាន​បញ្ជាក់​ថា De Jong ​លេង​បាល់​មិន​ល្អ​នោះ​ទេ ​ដោយ​សូម្បី​តែ​អ្នក​ចាំទី​ក៏​បាន​ប៉ះ​បាល់​ច្រើន​ជាង​គេ​ផង​ដែរ។​Getafe ​ជា​ក្រុម​មួយ​ដែល​បាន​យក​ឈ្នះ​លើ​ក្រុម Barcelona ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ។ ​ហើយ​ក្រុម​នេះ ​ក៏​បាន​ទម្លាក់ Ajax ​ចេញ​ពី​ពាន​រង្វាន់ Europa League ​ផង​ដែរ។ ចំពោះ​ក្រុម​នេះ ​De Jong ​បាន​និយាយ​ថា​ក្រុម​របស់​លោក Bordalas ​លេង​មិន​ល្អ​មើល​នោះ​ទេ ​ពោល​គឺ​ការពារ​ច្រើន​។ ​ជាមួយ​រឿង​នោះ ពេល​នេះ​គ្រូ​របស់​ក្រុម Getafe ​បាន​លើក​ឡើង​វិញ​ថា​លោក​មិន​ចង់​បាន​កីឡាករ​លេង​ប៉ះ​ពាល់​តិច​ជាង​អ្នកចាំទី​ទេ។

“ពេល​យើង​លេង​ទល់​ក្រុម Barcelona ​លើក​មុន ​អ្នក​ចាំទី Stegen ​បាន​ប៉ះ​ពាល់​ដល់​ទៅ​៦៩​ប៉ះ។ ​ខ្ញុំ​មិន​ចង់​បាន​អ្នកចាំទី​ប៉ះ​បាល់​បាន​ច្រើន​ទេ ​ខ្ញុំ​ចង់​ឱ្យ​ខ្សែ​បម្រើ​របស់​ខ្ញុំ​ប៉ះ​បាល់​និង​បង្កើត​ឱកាស​ឱ្យ​បាន​ច្រើន។ ​នេះ​ជា​តួ​នាទី​របស់​ខ្សែ​បម្រើ ដើម្បី​បង្កើត​ឱកាស​ឱ្យ​តំបន់​ប្រយុទ្ធ”។ សម្ដី​របស់​គ្រូ Getafe ៕

ប្រភព៖ Goal

  • គ្រូ Getafe ​ដុត De Jong ​ថា​សូម្បី​អ្នក​ចាំទី​ក៏​ប៉ះ​បាល់​ល្អ​ជាង​ខ្លួន​ដែរ