Arsenal ​ចង់​បាន​កីឡាករ​ម្នាក់​នេះ ឱ្យ​បាន​មុន Euro 2020 ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​ចង់​បាន​កីឡាករ Orkun Kocku ​ពី​ក្រុម Feyenoord ​ឱ្យ​បាន​មុន​ព្រឹត្តិការណ៍ Euro 2020 ​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​។​Feyenoord ​មិន​ចង់​លក់​ខ្សែ​បម្រើ​ខាង​លើ​នេះ​ទេ ​ដោយ​ចង់​ត​កុងត្រា​ឱ្យ​បាន​ដល់​ឆ្នាំ​២០២៣​ទៀត។ តែ​ក្លឹប​មួយ​នេះ អាច​នឹង​មិន​ទៅ​រួច​នោះ​ទេ ​ព្រោះ​ពួកគេ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ឱ្យ​កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ​ឡើយ ស្រប​ពេល​ក្រុម​កាំភ្លើង​ធំ​ក៏​តាម​ប្រមាញ់​យក​ទៀត។ ​តម្លៃ​របស់​ខ្លួន​គេ ​ដែល Arsenal ​អាច​ផ្ដល់​ឱ្យ​នោះ​គឺ​២៣​លាន​ផោន។

លោក Arteta ​ចង់​ឱ្យ​ភ្នាក់ងារ​របស់​លោក​សម្រេច​ការ​ផ្ទេរ​នេះ​ឱ្យ​បាន​មុន​ពេល​ព្រឹត្តិការណ៍ Euro 2020 ​ខាង​មុខ​នេះ។ ​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ ​ក៏​ជា​ចំណែក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទួរគី​សម្រាប់​ព្រឹត្តិការណ៍ Euro ​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT