ខ្សែ​ប្រយុទ្ធ​ម្នាក់ ​មិន​ព្រម​ទៅ Barca ​ព្រោះ​មិន​ចង់​អង្គុយ​កៅអី​បម្រុង​

​Ismaila Sarr ​បាន​បដិសេធ​មិន​ព្រម​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប FC Barcelona ​ព្រោះ​រូបគេ​មិន​ចង់​ទៅ​អង្គុយ​កៅអី​បម្រុង​នោះ​ទេ​។​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ក្លឹប FC Barcelona ​បាន​ដេញ​ថ្លៃ​យក Sarr ​ពី​ក្រុម Rennes ​កាល​គ្រា​នោះ។ ​កីឡាករ​សេណេហ្គាល់​បាន​អះអាង​ថា​នៅ​ឆ្នាំ​២០១៧​នោះ ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​ក៏​បាន​ទាក់ទង​យក​រូបគេ​ទៅ​លេង​ដែរ ប៉ុន្តែ​មិន​មែន​ជា​ជម្រើស​ដំបូង​នោះ​ទេ។ ដូច្នេះ​ហើយ ទើប​រូបគេ​បដិសេធ ​ព្រោះ​មិន​ចង់​ទៅ​អង្គុយ​កៅអី​បម្រុង។

​រំលឹក​ថា​បច្ចុប្បន្ន​នេះ ​កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ ​កំពុង​លេង​នៅ​ក្លឹប Watford ​ហើយ​ក៏​បង្ហាញ​ទម្រង់​លេង​ល្អ ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ។ ​រូបគេ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ នៅ​ពេល​រក​គ្រាប់​បាល់​បាន យក​ឈ្នះ​លើ​ក្រុម Liverpool ​៣-០ ​កា​ល​ពី​ពេល​កន្លង​ទៅ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT