Setien ​សុំទោស​កីឡាករ ជំនួស ជំនួយ​ការ​របស់​ខ្លួន Sarabia ​

លោក Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​សុំទោស​ក្លឹប Barcelona ​និង​កីឡាករ​ទាំង​អស់ ចំពោះ​កាយ​វិការ​មិន​សមរម្យ​របស់ Sarabia ជំនួយ​ការ​របស់​ខ្លួន​។Sarabia ​បាន​និយាយ​ស្ដី​មិន​សមរម្យ​ឡើយ​ដាក់​កីឡាករ Griezmann ​អំឡុង​ពេល​ពួកគេ​លេង​ចាញ់​ក្រុម Real Madrid ​ក្នុង​លទ្ធផល ​២-០។ ​ការ​ប្រើ​ពាក្យ​សម្ដី​និង​កាយ​វិការ​មិន​ល្អ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​មិន​ពេញ​ចិត្ត​ចំពោះ​ជំនួយ​ការ​គ្រូ​បង្វឹក​ម្នាក់​នេះ​នោះ​ទេ។ ​រហូត​ដល់​មាន​កីឡាករ​ខ្លះ​និយាយ​នៅ​មុខ​អ្នក​កាសែត​ថែម​ទៀត​ផង​។

យ៉ាងណាមិញ ដើម្បី​ជា​ការ​បញ្ចប់​រឿង លោក Setien ​បាន​ចេញ​មុខ​មក​និយាយ​សុំទោស​ដោយ​ផ្ទាល់​តែ​ម្ដង។ ​អ្នក​ចាត់ការ​វ័យ​៦១​ឆ្នាំ​បាន​អះអាង​ថា​៖ “ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​រួច​ហើយ។ គាត់​ធ្វើ​បែប​នេះ ដោយសារ​តែ​គាត់​បារម្ភ​ខ្លាំង​ចំពោះ​ក្រុម​ទាំង​មូល។ យើង​នឹង​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ​ហើយ​គាត់​ក៏​ទទួល​ស្គាល់​កំហុស​ផង​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT