Ole ​ជឿ​ថា Man Utd ​អាច​លើក​ពាន FA Cup ​បាន​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Derby ​ក្នុង​លទ្ធផល ៣-០ ​នា​ការ​ប្រកួត FA Cup ​កាល​ពី​យប់មិញ​នេះ​។​Man Utd ​ចាប់​ផ្ដើម​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​ពួកគេ​បាន​បន្ដ​ជ័យជម្នះ​៣-០ ​នៅ​យប់មិញ ​ដោយ​៣​គ្រាប់​នេះ​ធ្វើ​បាន​សម្រេច​ដោយ ​Shaw ​១​គ្រាប់ ​និង​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ Ighalo ​២​គ្រាប់​។ ​ធ្វើ​ឱ្យ​កំណត់ត្រា​៥​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ ​មិន​ទាន់​ចាញ់​ម្ដង​នោះ​ទេ ពោល​គឺ​ឈ្នះ​៣​ដង ​និង​ស្មើ​២​ដង​។

​លោក​ Ole ​មាន​ជំនឿ​ចិត្ត​ថា​ក្រុម​របស់​លោក ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់ FA Cup ​នេះ​បាន​។ ត្បិត​តែ​ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត​មែន ប៉ុន្តែ​បើ​តាម​សមត្ថភាព​បច្ចុប្បន្ន ពួកគេ​មាន​ទំនុក​ចិត្ត​ខ្ពស់​ខ្លាំង​មែនទែន៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT