ខ្សែបម្រើ Willian បានបដិសេធមិនព្រមបន្ដកុងត្រាជាមួយក្រុម Chelsea ឡើយ ស្របពេលរូបគេអស់កុងត្រានៅត្រឹមរដូវកាលនេះទៅហើយ។
ក្រុម Chelsea បានព្យាយាមនិយាយបន្ដកុងត្រា២ឆ្នាំទៀតឱ្យកីឡាករប្រេស៊ីលខាងលើនេះ។ យ៉ាងណាមិញ ការស្នើសុំបន្ដនោះមិនទទួលបានជោគជ័យឡើយ ពោលគឺសាមីខ្លួនបានចេញមុខមកបញ្ជាក់ថាមិនចង់បានកុងត្រាបន្ថែមទៀតនោះទេ។ ដូច្នេះហើយ នៅរដូវក្ដៅខាងមុខនេះ Willian អាចដើរចេញពីក្រុម Chelsea បាន ដោយមិនមានបង់ប្រាក់អ្វីឡើយ។
កីឡាករវ័យ៣១ឆ្នាំខាងលើនេះ លេងបាន៣៦ប្រកួតមកហើយនារដូវកាលនេះ ដោយរកបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៥គ្រាប់។ ក្រុម Barcelona ជាបេក្ខភាពមួយដែលធ្លាប់ដេញថ្លៃយករូបគេផងដែរ កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្តែក្រុម Chelsea មិនព្រមលក់ឱ្យ៕ប្រភព៖ Dailymail