ព្រឹត្តិការណ៍World Lethwei Championship (WLC) ​នៅកម្ពុជាក្នុងខែមេសាខាងមុខ​ផ្អាក​ការ​ប្រកួត​ជាបណ្ណោះអាសន្ន

ព្រឹត្តិការណ៍ការប្រកួត World Lethwei Championship (WLC) ​ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជានៅខែមេសាខាងមុខនេះ ​ត្រូវ​ប្រកាស​ផ្អាក​ការ​ប្រកួត​ជាបណ្ណោះអាសន្នសិន ​ដោយសារ​រីករាលដាលនៃមេរោគ Covid-19។

​ការផ្អាកដោយសារតែខ្លាចមេរោគ Covid-19 ​ដែល​កំពុង​ផ្ទុះ​ឡើង​ខ្លាំង​ទូទាំង​សកល​លោក។ ​ខណៈ​ពេលដែលWLC មានកីឡាករ និងក្រុមការងារមកពីប្រទេសផ្សេងៗពីគ្នាជាច្រើនត្រូវធ្វើការរួមគ្នា ដូច្នេះការគិតគូរដល់សុខមាលភាពនិងសុវត្ថិភាពរបស់កីឡាករនិងអ្នកគាំទ្រគឺជារឿងសំខាន់ទីមួយរវស់ WLC ​ដែលត្រូវយកចិត្តទុកដាក់ ។


នេះជាហេតុផលចំបងដែលតំរូវអោយជាអ្នករៀបចំកម្មវិធីWLC និងដៃគូសហការទាំងអស់សម្រេចចិត្តផ្អាកកម្មវិធីជាបណ្ណោះសិន ដើម្បី​ធានា​ឱ្យ​បាននូវសុខសុវត្ថិភាពទាំងអស់គ្នា។ ​សូមបញ្ជាក់ផងដែរថានេះគ្រាន់តែជាការផ្អាកបណ្ណោះអាសន្នតែប៉ុណ្ណោះហើយយើងនឹងធ្វើការប្រកាសថ្ងៃប្រកួតនៅកម្ពុជាសារជាថ្មីម្ដងទៀតនាពេលខាង​មុខនេះ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT