Hun Sen Cup ត្រឡប់មកវិញថ្ងៃស្អែកនូវវគ្គ១៦ក្រុមចុងក្រោយ (ថ្នាក់ជាតិ)

ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី ១២ ប្រចាំឆ្នាំ ២០១៨ នឹងចូលមកដល់សារជាថ្មីទៀតនូវវគ្គ ១៧ក្រុមចុងក្រោយថ្នាក់ជាតិ នាថ្ងៃស្អែក ទី ១១ ខែ កក្កដា ឆ្នាំ ២០១៨។

រឿងមួយចំនួនដែលអ្នកគួរស្វែងយល់៖
១. ក្រុម៤ ឡើងមកពីការជម្រុះថ្នាក់ខេត្ត ( សាលាបាល់ទាត់ជាតិ U18, គិរីវង់សុខសែនជ័យ, កោះកុង កំពត ) ឡើងមកដល់វគ្គ ១៦ក្រុមនេះ ដោយចូលរួមចាប់គូរជាមួយក្រុមទាំង ១២នៃលីគកំពូល ។

២. យុវជនសាលាបាល់ទាត់ជាតិ U-18 គឺជាក្រុមជើងឯក(ថ្នាក់ខេត្ត)នៃពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ។

៣. លក្ខន្តិកៈការប្រកួត៖ សម្រាប់វគ្គ ១៦ក្រុមចុងក្រោយនេះ ក្រុមទាំងអស់ត្រូវប្រកួតគ្នាពីរជើង ។ ជើងទីមួយ នៅថ្ងៃទី ១១ ខែ កក្កដា និងជើងទីពីរ នៅថ្ងៃទី ១៨ ខែ កក្កដា ។ ក្រៅពីនេះ កីឡាករបរទេស នឹងមិនមានសិទ្ធិចូលរួមក្នុងការប្រកួតរបស់ក្លិបពួកគេឡើយ ដោយតម្រូវឲ្យកីឡាករដែលមានសញ្ជាតិកម្ពុជា ប៉ុណ្ណោះ ។
៤. កាលវិភាគប្រកួត

៥. ប្រវត្តិពានរង្វាន់
នេះគឺជាឆ្នាំទី ១២ហើយដែលពានរង្វាន់មួយនេះ បានបង្កើតឡើង ដោយក្នុងនោះ ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដែលឈ្នះពានច្រើនដងជាងគេ ( ៤សម័យកាល ) ខណៈដែលពួកគេក៏ជាក្រុមការពារជើងឯកកាលពីឆ្នាំ ២០១៧ផងដែរ ៕

  • Hun Sen Cup ត្រឡប់មកវិញថ្ងៃស្អែកនូវវគ្គ១៦ក្រុមចុងក្រោយ (ថ្នាក់ជាតិ)