De Bruyne ​មិន​អាច​លេង​ឱ្យ Man City ​ទល់ Man Utd ​សប្ដាហ៍​នេះ​ទេ​

​ខ្សែ​បម្រើ De Bruyne ​បាន​រង​របួស​ខ្នង ​ទំនង​មិន​អាច​លេង​ឱ្យ​ក្រុម Manchester City ​ទល់​ក្រុម Manchester United ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ទេ​។

កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម​លោក Pep ​តាំង​ពី​ប្រកួត FA Cup ​ទល់​ក្រុម Sheffeld ​មក​ម្ល៉េះ។ ដោយសារ​តែ​មាន​បញ្ហា​របួស​ខ្នង​របស់​ខ្លួន។ ​លោក Pep ​មិន​ទាន់​ដឹង​ច្បាស់​ថា Bruyne ​ត្រូវ​សម្រាក​ប៉ុន្មាន​សប្ដាហ៍​នៅ​ឡើយ​ទេ ​ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​ប្រកួត​ទល់​ក្រុម Man Utd ​នៅ​ចុង​សប្ដាហ៍​នេះ ​មិន​អាច​ចូល​លេង​បាន​ឡើយ។

Bruyne ​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម​របស់​លោក Pep ​ដែល​បាន​បង្កើត​ឱកាស​ជា​ច្រើន​និង​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ។ ជាក់​ស្ដែង ​កាល​លេង​ទល់​ក្រុម Real Madrid ​កន្លង​ទៅ ​អតីត​កីឡាករ Chelsea ​នេះ​ហើយ ជា​អ្នក​ជួយ​ក្រុម​មេឃ​ខៀវ​ទទួល​បាន​ជ័យជម្នះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT