លីគ​កំពូល​អ៊ីតាលី ​នឹង​លេង​ដោយ​បិទ​ទ្វា​រហូត​ដល់​ថ្ងៃ​៣​ខែ​មេសា​ខាង​មុខ​

​លីគ​កំពូល​អ៊ីតាលី នឹង​ដំណើរ​ការ​ប្រកួត​ជា​ធម្មតា ប៉ុន្តែ​ត្រូវ​លេង​ដោយ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​បាន​ចូល​រួម​ទស្សនា​នោះ​ទេ ព្រោះ​ខ្លាច​មេរោគ Corona ​។

​កាល​ពី​សប្ដាហ៍​មុន​ប្រកួត​ជាច្រើន​ក្នុង​លីគ​អ៊ីតាលី  បាន​ផ្អាក​សិន ព្រោះ​មិន​ទាន់​រក​ដំណោះ​ស្រាយ​សមស្រប​មួយ ជាមួយ​ការ​រីគរាលដាល​មេរោគ Corona ​ឬ Covid-19 ​។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ចរចា​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី ​និង​ក្រុម​ទាំង​អស់​មក ពេល​នេះ​ពួកគេ​បាន​ប្រកាស​ថា​នឹង​ដំណើរ​ការ​ប្រកួត​ឡើង​វិញ ​ប៉ុន្តែ​ត្រូវ​លេង​ក្នុង​លក្ខខណ្ឌ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​បាន​ចូល​ទស្សនា​នោះ​ទេ។

​រំលឹក​ថា​នៅ​អ៊ីតាលី ​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ Corona ​ជា​ច្រើន​នាក់ ​និង​រាប់​ពាន់​នាក់​ទៀត​កំពុង​ឆ្លង​មេរោគ​នេះ។ សាលា​រៀន​ជា​ច្រើន​នៅ​បន្ដ​បិទ​ទ្វា​សិន ​រហូត​ទាល់​តែ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​បាន ទើប​បើក​ដំណើរ​ការ​វិញ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT