ក្រុមបាល់ទាត់ភ្នំពេញក្រោនបានប្រកាសក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថាបានចាប់ដៃគូជាមួយក្រុមហ៊ុន Fitogetherផ្គត់ផ្គង់អាវហ្វឹកហាត់ពិសេសផ្ដោតលើការប្រើប្រាស់ម៉ាស៊ីន GPS Tracker ។
ម៉ាស៊ីន GPS Tracker សម្រាប់ប្រើប្រាស់ក្នុងការប្រកួត និងការហ្វឹកហាត់ ដើម្បីវាស់ចលនារបស់កីឡាករនីមួយៗដែលបំពេញតួនាទីលើទីលាន, ធ្វើការប្រៀបធៀបរវាងកីឡាករ និងកីឡាករ, វាស់កម្រិតនៃភាពលូតលាស់របស់កីឡាករម្នាក់ៗ រួមទាំងទិន្នន័យផ្សេងៗទៀត។
Fitogther បាននាំយកបច្ចេកវិទ្យា GPS Tracker ដែលបានទទួលស្គាល់ពី FIFA មកប្រើប្រាស់ជាមួយបណ្តាក្លឹបមួយចំនួននៅលីគកំពូលថៃ, ក្លឹបផ្សេងទៀតក្នុងពានរង្វាន់ AFC Champions League ព្រមទាំងនៅលីគកូរ៉េខាងត្បូង ខណៈដែល ភ្នំពេញក្រោន គឺជាក្លឹបដំបូងគេនៅកម្ពុជាដែលទទួលបានសេវាកម្មមួយនេះពី Fitogether៕