មិត្ត​រួម​ក្លឹប Neymar ​ប្រាថ្នា​ចង់​ចាកចេញ​ពី PSG ទៅ Barca ព្រោះ​ចង់​រួម​ជើង Messi​

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន Mundo Deportivo បាន​ចុះ​ផ្សាយ​ថា​ខ្សែ​ការពារ​ដាំ​ខ្ទឹម​របស់​ក្លឹប PSG គឺ​កីឡាករ Thiago Silva ហាក់​ចង់​ចាកចេញ​និង​ផ្លាស់ប្តូរ​មក​កាន់​ក្លឹប FC Barcelona នា​រដូវ​ក្តៅ​ខាង​មុខ​នេះ។

បុរស​សញ្ជាតិ​ប្រេស៊ីល​នឹង​ត្រូវ​ផុត​កុងត្រា​ជាមួយ​ម្ចាស់ដី Parc des Princes ​នា​បញ្ចប់​រដូវ​កាល ២០១៩/២០ បន្ទាប់​ពី​រូប​គេ​បង្ហាញ​ខ្លួន​បាន​ជាង ២០០ លើក​នៅ​ Ligue 1 ចាប់​តាំង​ពី​ឆ្នាំ ២០១២។

ប្រភព​ដដែល​បាន​បន្ត Thiago ជឿជាក់​ថា​រូប​គេ​អាច​នឹង​បញ្ចុះបញ្ចូល​ឲ្យ Barca ដាក់​សំណើ​នាំ​យក​រូប​គេ​ចេញ​ពី​ទឹកដី​បារាំង ​ដូច្នេះ​ហើយ​គេ​អាច​បំពេញ​ក្តី​ស្រមៃ​ក្នុង​ការ​លេង​អម​ជើង​ជាមួយ Lionel Messi បាន៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT