ចំណាប់​អារម្មណ៍​លោក មាស ចាន់ណាទៅ​លើ​ទម្រង់​លេង​របស់​កូន​ក្រុម​ក្រោយ​ឆ្លងកាត់​២​ប្រកួតកន្លង​មក

លោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ យល់ឃើញថា កូមក្រុមអាចធ្វើបានតាមយុទ្ធសាស្ត្រដែលបានដាក់ឲ្យប្រមាណ៨០ភាគរយហើយគិត​ត្រឹម​ការ​ប្រកួត​ដែល​ក្រុមរបស់​លោក​ស្មើ​ជាមួយបឹង​កេត១​ទល់​០​ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League 2020 សប្ដាហ៍ទី០៣កាលថ្ងៃសៅរ៍ ទី២៩ កុម្ភៈ កន្លងទៅ។

លោក មាស ចាន់ណា ពន្យល់ក្នុង​អត្ថបទរបស់​ CNCC ថា ៖“ទាក់ទងពីរប្រកួត ប្រកួតទីមួយដែលខ្ញុំដាក់ទៅ អត់សូវជោគជ័យ ស្ទើរតែ៤០ទៅ៥០ភាគរយហើយដែលមិនបានជោគជ័យ។ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រដែលខ្ញុំចាប់ផ្ដើមប្ដូររយៈពេល០៥ថ្ងៃមុនការប្រកួតជាមួយបឹងកេត ដោយការលេងតង់ទីមួយដំណើរការបានល្អ ហើយចូលដល់តង់ទីពីរដំណើរការទៀត អ៊ីចឹងអាចនិយាយបានថា កលល្បិចក្រុម យុទ្ធសាស្ត្រក្រុម ដំណើរការបាន៨០ភាគរយហើយ នៅឡើយតែតំបន់ប្រយុទ្ធបន្តិចដែលនៅមានបញ្ហាត្រង់ចលនា”។

ចំពោះចំណុចមិនទាន់រលូនល្អ គ្រូបង្វឹកជួយណាហ្គាលើកពាន MCL 2018 មើលឃើញតំបន់ប្រយុទ្ធនៅស្ទើរចលនាបន្តិច តែយ៉ាងណា លោកសប្បាយចិត្ត ព្រោះគិតថា កាន់តែល្អប្រសើរជាងកាលឈ្នះនគរបាលជាតិនៅសប្ដាហ៍ទីមួយទៅទៀត។ ណាហ្គាវើលដ៍មាន៤ពិន្ទុ ហើយត្រូវទៅផ្ទះរបស់សូលទីឡូអង្គរនៅថ្ងៃសៅរ៍ ទី០៧ ខែមីនា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT