ខ្សែប្រយុទ្ធ Harry Kane អាចនឹងចាកចេញពីក្រុម Spurs មែនទែនហើយ នារដូវក្ដៅខាងមុខនេះ ដើម្បីមានឱកាសបានឈ្នះពានរង្វាន់ធំៗដូចកីឡាករល្បីឈ្មោះដទៃទៀត។
Kane ខ្សែប្រយុទ្ធជួរមុខរបស់អង់គ្លេស បានព្យាយាមចាកចេញពី Spurs ប៉ុន្មានដងមកហើយ ប៉ុន្តែមិនអាចទៅណារួច ដោយសារតែប្រធានក្លឹបបានឃាត់រូបគេទុក ឬលក់ក្នុងតម្លៃខ្លួនថ្លៃពេក គ្មានក្លឹបណាហ៊ានទិញយក។ យ៉ាងណាមិញ សម្រាប់រដូវកាលដោះដូរកីឡាករខាងមុខ រូបគេអាចនឹងព្យាយាមចាកចេញម្ដងទៀត ហើយតម្លៃខ្លួនក៏អាចទាបជាងមុនផងដែរ ព្រោះកុងត្រាក៏នៅតិចជាមួយក្រុម Spurs ។
កីឡាករវ័យ២៦ឆ្នាំខាងលើនេះ មានបំណងចង់ឈ្នះពានរង្វាន់ធំៗឱ្យបានដូចកីឡាករល្បីឈ្មោះដទៃទៀតដែរ។ ខណៈដែល Spurs ជាក្រុមមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងពានរង្វាន់បាន ទើបរូបគេចង់ផ្លាស់ទៅក្លឹបថ្មី ដកស្រង់បទពិសោធនិងប្រជែងពានរង្វាន់ម្ដង៕ប្រភព៖ Dailymail