Koeman ​៖​ខ្ញុំ​បាន​បដិសេធ​មិន​ទៅ​ដឹក​នាំ​ក្រុម Barcelona ​

​លោក Koeman ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​បាន​បញ្ជាក់​ថា​លោក​បាន​បដិសេធ​មិន​ទៅ​ដឹក​នាំ​ក្រុម FC Barcelona ​ក្រោយ​ពី​ក្លឹប​នេះ​បាន​ដក​លោក Valverde ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ។

នៅ​ពេល​ក្រុម Barcelona ​ដក​លោក Valverde ​ចេញ​ពី​តំណែង ​មាន​ដំណឹង​ថា​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ជា​ច្រើន​ត្រូវ​បាន​ក្លឹប​ទាក់ទង ​ប៉ុន្តែ​ចុង​ក្រោយ ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​បាន​ប្រកាស​វត្តមាន​របស់ Setien ​មក​ដឹក​នាំ​ក្រុម​បន្ដ​តែ​ម្ដង។ ​យ៉ាងណាមិញ ​បច្ចុប្បន្ន​ក្រុម Barcelona ​ក៏​មិន​ទាន់​មាន​លំនឹង​ក្រុម​នៅ​ឡើយ​ដែរ ​ដោយ​ពួកគេ​នៅ​មិន​ទាន់​រក​ឃើញ​ជម្រើស​១១​នាក់​ដំបូង​ដែល​ល្អ​បំផុត​នោះ​ទេ។

លោក Koeman ​បាន​និយាយ​ពី​ការ​ទៅ​ដឹក​នាំ​ក្រុម​នេះ​ដែរ​​ថា៖ “ពួក​គាត់​បាន​ទាក់ទង​មក​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​បដិសេធ​នៅ​គ្រា​នោះ។ ​ខ្ញុំ​កំពុង​ផ្ដោត​ទៅ​លើ​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់។ ​ខ្ញុំ​មិន​ទាន់​គិត​ពី​ក្លឹប​ដទៃ​ទៀត​នោះ​ទេ”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT