Liverpool របូត​ពាន FA Cup មួយ​ទៀត​ហើយ​យប់​មិញ ក្រោយ Chelsea ទយ ២-០

ក្លឹប​តោ​ខៀវ Chelsea បាន​បំបាក់​ហង្ស​ក្រហម Liverpool នៅ​ជំនួប FA Cup ជុំ​ទី ៥ កាល​ពី​រាត្រី​យប់មិញ ដោយ​លទ្ធផល ២-០ ក្នុង​ទឹកដី Stamford Bridge។ នេះ​ជា​ការ​បាត់បង់​ពាន​ទី ២ ហើយ​សម្រាប់​ហង្ស​បន្ទាប់​ពី EFL Cup នា​រដូវ​កាល ២០១៩/២០។

ក្រឡេក​ទៅ​មើល​ការ​ប្រកួត​កាល​ពី​យប់មិញ Liverpoool ពុំ​បាន​ប្រើប្រាស់ Mane/Salah/Firmino ដើម្បី​លេង​ពេញ​ជើង​នោះ​ទេ ត្បិត​បើ​ជួប​ក្រុម​ខ្លាំង​តោ​ខៀវ​ក៏​ពិត​មែន ដោយ​មាន​ត្រឹម Origi/Takumi/Mane នៅ​ប្រយុទ្ធ​ជម្រើស​ដំបូង ខណៈ Chelsea ហាក់​ពេញ​ជើង​ល្អ​តាំង​ពី​ក្រោម​ដល់​លើ។

តោ​ខៀវ​មាន​ឱកាស​ស៊ុត​សរុប ១៧ លើក ចំ​គោលដៅ ៧ លើក ខណៈ​ហង្ស​ស៊ុត​ចំ​គោលដៅ ៥ លើក តែ​គ្រប់គ្រង​បាល់​ច្រើន​ជាង​និង​ភាគរយ​បញ្ជូន​បាល់​ជោគជ័យ​ក៏​មាន​ខ្ពស់​ជាង (Chelsea ៧៤% , Liverpool ៨១%)។ គ្រាប់​បាល់​សម្រេច​ធ្វើ​បាន​ដោយ​កីឡាករ Willian នៅ​នាទី ១៣ និង Ross Barkley នៅ​នាទី ៦៤។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៤ ​មិនា នេះ មាន ៤ ក្រុម​ហើយ​ដែល​កក់​កៅអី​វគ្គ ៨ ក្រុម​ចុង​ក្រោយ FA Cup ដោយ​រួម​មាន Arsenal, Chelsea, Newcastle និង Sheff Utd៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT