ផ្លូវការ៖ ក្លឹប Spurs ព្រមព្រៀង​លក់​ចេញ​កីឡាករ​មួយ​រូប​ឲ្យ​ទៅ​លីគ MLS របស់​អាមេរិក​ហើយ

ដំណឹង​ផ្លូវការ​មួយ​បាន​ព្រមព្រៀង​កាល​ពី​យប់​មិញ​ជុំវិញ​ការ​បញ្ជូន​កីឡាករ Victor Wanyama ចេញ​ពី Tottenham Hotspur ឲ្យ​ទៅ​ចូលរួម​នៅ​ក្លឹប Montreal Impact នៃ​ក្លឹប​ក្នុង​ក្របខ័ណ្ឌ​អាមេរិក Major League Soccer។

ពុំ​ទាន់​មាន​ការ​បញ្ជាក់​តម្លៃ​ខ្លួន​និង​កុងត្រា​ជាក់លាក់​មួយ​នៅ​ឡើយ ដោយ​ត្រឹម​ដឹង​ថា​កីឡាករ​ខាង​លើ​នឹង​ចាកចេញ​ទៅ​នា​រដូវ​ក្តៅ​ខាង​មុខ។

ខ្សែ​បម្រើ​សញ្ជាតិ​កេនយ៉ា​បង្ហាញ​ខ្លួន​បាន ៩៧ លើក​ហើយ​ឲ្យ Spurs រាប់​ចាប់​តាំង​ពី​ផ្លាស់​ចេញ​ពី Southampton នា​ខែ​មិថុនា ឆ្នាំ ២០១៦ ហើយ​រក​បាន ៧ គ្រាប់​សរុប។ ក្លឹប​នៅ Premier League បាន​បញ្ជាក់​ថា៖ “យើង​ជូនពរ​ឲ្យ Victor ទទួល​បាន​ជោគជ័យ​សម្រាប់​ថ្ងៃ​អនាគត​របស់​គេ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT