ការចាប់ឆ្នោតក្រុមដែលត្រូវប៉ះគ្នានាវគ្គជម្រុះ UEFA Nations League រដូវកាល ២០២០/២១ បានសម្រេចចេញជាលទ្ធផលហើយកាលពីយប់មិញ។
លទ្ធផលចាប់ឆ្នោតមានដូចតទៅ៖
Group 1: ហូល្លង់, អ៊ីតាលី, បូស្នៀ, ប៉ូឡូញ
Group 2: អង់គ្លេស, បែលហ្សិក, ដាណឺម៉ាក, អ៊ីស្លង់
Group 3: ព័រទុយហ្គាល់, បារាំង, ស៊ុយអែត, ក្រូអាត
Group 4: ស្វីស, អេស្ប៉ាញ, អ៊ុយក្រែន, អាល្លឺំម៉ង់
League B
Group 1: អូទ្រីស, ន័រវេស, អៀរឡង់ខាងឡើង, រ៉ូម៉ានី
Group 2: សាធារណរដ្ឋឆែក, ស្កុតឡែន, ស្លូវ៉ាគី, អ៊ីស្រាអែល
Group 3: រុស្ស៊ី, ស៊ែប៊ី, ទួរគី, ហុងគ្រី
Group 4: វែល, ហ្វាំងឡង់, សាធារណរដ្ឋអៀរឡង់, បុលហ្គារី
League C
Group 1: អាស៊ែបៃហ្សង់, លុចសំបួរ, សស៊ីប, ម៉ុងតេណេហ្គ្រោ
Group 2: អាមេនី, អេស្តូនៀ, ម៉ាសេដូខាងជើង, នៀហ្សកហ្ស៊ី
Group 3: ម៉ុលដាវី, ស្លូវេនី, កូសូវ៉ូ, ក្រិក
Group 4: កាហ្សាក់ស្ថាន, លីទុយអានី, បេឡារុស្ស, អាល់បានី
League D
Group 1: Malta, Andorra, ឡេតូនី, កោះហ្វារ៉ូ
Group 2: សាន់ម៉ារីណូ, លីចឆេស្ទេន, ហ្គីប្រាលតា
ការប្រកួតដំណើរការបែបណាខ្លះ?
សម្រាប់ League A ក្រុមនៅក្នុងពូលនីមួយៗនឹងតតាំងគ្នាសម្រាប់ប្រកួតក្នុង/ក្រៅដី ដើម្បីចម្រាញ់យកក្រុមដែលឈ្នះ (លេខ ១) ប្រចាំពូលទៅតតាំងវគ្គ Nations League Finals ដែលចាប់ផ្តើមពីវគ្គ Semi-Final និង Final នាខែមិថុនា ឆ្នាំ ២០២១។
ចំពោះក្រុមដែលឈ្នះនៅ League B, C និង D នឹងត្រូវ Promote ឡើងមួយកម្រិតហួសពី League ដែលពួកគេកំពុងលេងសព្វថ្ងៃ ហើយក្រុមដែលនៅបាតតារាងនៃពូលក្នុង Leagues A និង B នឹងត្រូវកាត់ឈ្មោះចេញ។
ដោយឡែកសម្រាប់ League C ដែលមាន ៤ ពូល និង League D ដែលមានតែ ២ ពូលនោះ ក៏កំណត់ឲ្យក្រុមចំនួន ២ នៅ League C នឹងត្រូវកាត់ឈ្មោះចេញតាមរយៈការប្រកួតជម្រុះចម្រាញ់ពីរជើងនាខែ មិនា ឆ្នាំ ២០២២។ ប្រសិនក្រុមនោះជាប់បំពេញការប្រកួតនាវគ្គជម្រុះ World Cup នោះ UEFA នឹងធ្វើការកំណត់ចាប់យកស្វ័យប្រវត្តិនៃក្រុមដែលឈរលេខរៀងទី ៤៧/៤៨ ដែលជាបាតចំណាត់ថ្នាក់នៅ League C ត្រូវកាត់ឈ្មោះដោយស្វ័យប្រវត្តិ។
ការប្រកួតធ្វើឡើងនៅពេលណា?
Matchday 1:៣-៥ កញ្ញា ២០២០
Matchday 2: ៦-៨ កញ្ញា ២០២០
Matchday 3: ៨-១០ តុលា ២០២០
Matchday 4: ១១-១៣ តុលា ២០២០
Matchday 5: ១២-១៤ វិច្ឆិកា ២០២០
Matchday 6: ១៥-១៧ វិច្ឆិកា ២០២០
Finals: ២,៣,៦ មិថុនា ២០២១
Relegation play-offs (វគ្គកាត់ឈ្មោះ): ២៤,២៥,២៨,២៩ មិនា ២០២២
ប្រភព៖ AF