ក្លិបបាល់ទាត់ភ្នំពេញក្រោនបានសហការជាមួយក្រុមហ៊ុន SCG រៀបចំកម្មវិធី Kick & Share 2020(ជាកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់ និងបំនិនជីវិត) នៅខេត្តកំពត កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលវាជាឱកាសសម្រាប់កុមារនៅក្នុងសហគមន៍ដើម្បីជួបជាមួយតារាឆ្នើមរបស់ក្រុម។
អគ្គលេខាធិកាក្លិបបាល់ទាត់ភ្នំពេញក្រោនលោក លី ហៀងបាននិយាយថា ៖” យើងសប្បាយចិត្តដែលកីឡាករមកពី ភ្នំពេញក្រោន ចូលរួមជាមួយកម្មវិធី Kick & Share ។ វាជាកម្មវិធីសំខាន់មួយដែលរៀបចំដោយ SCG និង ភ្នំពេញក្រោន ដែលមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការជួយដល់កុមារនៅកម្ពុជា”។
“យើងមានគោលបំណងជំរុញកុមារកម្ពុជាឱ្យលេងកីឡាជាពិសេសបាល់ទាត់ដែលយើងចង់លើកកម្ពស់វិស័យបាល់ទាត់ និងកីឡាដទៃទៀតនៅកម្ពុជាដែលដើរតាមទិសដៅតែមួយសម្រាប់ទាំង SCG និង ភ្នំពេញក្រោន”។
ចំណែកអ្នកតំណាងក្រុមហ៊ុន SCG លោក សន សីហាក៏បានបញ្ចេញមតិដែរថា៖”SCG តែងតែចូលរួមសកម្មភាពកីឡាដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍កីឡានៅកម្ពុជា។ កីឡាធ្វើឱ្យអ្នកមានសុខភាពល្អហើយក្មេងឆ្លាតតែងតែលេងកីឡា។ យើងចែករំលែកគោលដៅរួមរបស់យើងហើយវាគឺជាការប្រើប្រាស់បាល់ទាត់តាមរយៈការចូលរួមរបស់កីឡាករភ្នំពេញក្រោនដើម្បីផ្តល់ឱ្យកុមារនូវឱកាសដើម្បីជួបជាមួយកីឡាករបាល់ទាត់អាជីពដែលជានិមិត្តរូបរបស់ពួកគេ”។
“យើងសង្ឃឹមថាក្មេងៗអាចត្រូវបានលើកទឹកចិត្តឱ្យក្លាយជាកីឡាករបាល់ទាត់ដែលនឹងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ កីឡាធ្វើឱ្យពួកគេសប្បាយរីករាយ និងបំបាត់ភាពតានតឹង និងធ្វើឱ្យប្រសើរឡើងនូវបញ្ញាស្មារតី និងរាងកាយ។ យើងចង់ឃើញអ្នករាល់គ្នាលេងកីឡាជាការពិតណាស់សម្រាប់កីឡាណាដែលវាអាចធ្វើឱ្យពួកគេឃ្លាតឆ្ងាយពីគ្រឿងញៀន”។SCG មានគោលបំណងលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ហើយយើងព្យាយាមលើកកម្ពស់កីឡានៅក្នុងប្រទេសកម្ពុជា។ យើងបានសហការជាមួយ ភ្នំពេញក្រោន ដើម្បីចែករំលែកបទពិសោធន៍បាល់ទាត់ និងយុទ្ធសាស្ត្រជាមួយក្មេងៗរបស់យើង។ ពួកគេក៏អាចជួបនិមិត្តរបស់ពួកគេដែលអាចលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងបាល់ទាត់។
យើងផ្តោតសំខាន់លើកីឡា ហើយគំនិតនេះមិនត្រឹមតែសម្រាប់បុគ្គលិកក្នុងការលេងកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សនៅក្នុងសហគមន៍ដូចដែលអ្នកបានឃើញយើងមានទីលានស្តង់ដារជាច្រើនទៀត។ សារនេះគឺដើម្បីបង្ហាញដល់ប្រជាជននៅក្នុងសហគមន៍ថាក្រុមហ៊ុនរបស់យើងមិនផ្តោតតែលើផលប្រយោជន៍ទេ ហើយយើងកំពុងព្យាយាមលើកកម្ពស់កីឡា។
នៅទីនេះយើងមានទីលានដែលមានគុណភាពសម្រាប់កុមារលេងកីឡា ដូច្នេះយើងបើកចំហចំពោះការស្នើសុំណាមួយក្នុងការប្រើប្រាស់ទីលានរបស់យើងសម្រាប់គោលបំណងកីឡា។ យើងចង់ភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនរបស់យើងទៅនិងសហគមន៍។
សម្រាប់កម្មវិធី Kick & Share យើងចង់អប់រំពួកគេលើកទឹកចិត្តពួកគេឱ្យស្រឡាញ់កីឡាហើយធ្វើវាបន្តិចដើម្បីសង្គមរបស់យើងដើម្បីលុបបំបាត់គ្រឿងញៀន។ ភ្នំពេញក្រោន ជាក្លឹបបាល់ទាត់អាជីពហើយពួកគេមានកីឡាករក្នុងស្រុក និងបរទេសដែលមានគុណភាព និងគ្រូបង្វឹកបរទេសច្រើន ហើយយើងមានគោលដៅរួមដូចគ្នាក្នុងការចែករំលែកនូវអ្វីដែលយើងជឿថាល្អសម្រាប់សង្គមជាតិយើង៕
ប្រភពនិងរូបភាព៖ភ្នំពេញក្រោន