Bruno ​៖​គោលដៅ​របស់​ខ្ញុំ គឺ​ជួយ Man Utd ​ឱ្យ​បាន​លេង UCL ​ឆ្នាំ​ក្រោយ​

​ខ្សែ​បម្រើ ​Bruno Fernandes ​ថា​គោលដៅ​របស់​គេ​នា​រដូវ​កាល​នេះ គឺ​ធ្វើ​យ៉ាង​ណា​ជួយ​ក្រុម Manchester United ​ឱ្យ​មាន​កៅអី​លេង​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​ក្រោយ។

​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ​នេះ ​កំពុង​មាន​ទម្រង់​លេង​ល្អ​មែនទែន ​ចាប់​តាំង​ពី​ផ្លាស់​មក​លេង​នៅ Old Trafford ​កាល​ពី​ខែ​មករា​កន្លង​ទៅ ​ក្នុង​តម្លៃ​ខ្លួន​៦៨​លាន​ផោន។ ​រូបគេ​តែងតែ​បញ្ជូន​បាល់​និង​រក​គ្រាប់​បាល់​ជួយ​ក្រុម​ក្នុង​ប៉ុន្មាន​ប្រកួត​កន្លង​មក ​ហើយ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំ​​ប្រកួត​ច្រើន​ដង​ផង​ដែរ។

​កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ​នេះ ​បាន​និយាយ​ពី​អារម្មណ៍​ខ្លួន​ឯង​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ជួយ​ក្រុម​បាន​ច្រើន។ ​ខ្ញុំ​មក​ទី​នេះ ​ដើម្បី​ពង្រឹង​សមត្ថភាព និង​ជួយ United ​ឱ្យ​បាន​លេង UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ។ ​ខ្ញុំ​ជឿ​ជាក់​ថា​ សមត្ថភាព​របស់​ខ្ញុំ​នឹង​បន្ដ​រីក​ចម្រើន​ទៅ​មុខ​ទៀត​ជាមួយ​ក្រុម​បិសាច​ក្រហម”។

Man Utd ​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៥​ក្នុង​តារាង Premier League ​ដោយ​ចាញ់​ពិន្ទុ​ក្រុម​លេខ​៤ Chelsea ​៣​ពិន្ទុ ​ឆ្លង​កាត់​ការ​ប្រកួត​២៨​ប្រកួត​កន្លង​មក​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT