Khabib ​ព្រម​វៃ​ជាមួយ Floyd ​បើ​វៃ​ប្រដាល់​១១​ទឹក ​និង​ MMA ​១​ទឹក​

​Khabib Nurmagomedov ​ជើង​ខ្លាំង​របស់​រុស្ស៊ី ​នៅ​សង្វៀន UFC ​ថា​មិន​ញញើត​ជាមួយ Foyd  Mayweather ​ឡើយ ប្រសិន​បើ​វៃ​ដោយ​ប្រើ​ក្បួន​ប្រដាល់​១១​ទឹក ​និង MMA ​១​ទឹក​។

Khabib ​ជឿ​ជាក់​ថា Floyd ​មិន​អា​ផ្ដួល​ខ្លួន​បាន​ឡើយ​ក្នុង​រយៈ​ពេល​១១​ទឹក ប៉ុន្តែ​សម្រាប់​វាយ​ក្បួន MMA ​វិញ ​ត្រឹម​តែ​១​ទឹក​ប៉ុណ្ណោះ​រូបគេ​អាច​យក​ឈ្នះ​លើ​កីឡាករ​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​នេះ​បាន​ទៅ​ហើយ។ ​ដូច្នេះ​ទើប​បាន​ជា​ខ្លួន ​បញ្ជាក់​ព្រម​ឡើង​សង្វៀន ប្រសិន​បើ​ប្រើ​ក្បួន​ប្រដាល់​១១​ទឹក ​និង​វាយ MMA ​១​ទឹក។

យ៉ាងណា​ក៏​ដោយ Khabib ​បាន​ប្រាប់​ទៅ TMZ ​ថា​៖ “Floyd ​គ្រាន់​តែ​ចង់​ឱ្យ​កាសែត​ចុះ​ផ្សាយ​ពី​ខ្លួន​ប៉ុណ្ណោះ។ ​ខ្ញុំ​បាន​ឃើញ​គាត់​ធ្វើ​ខួប​កំណើត​កន្លង​ទៅ ​ហើយ​គាត់​មាន​អាយុ​៤៨ ៤៩​ឆ្នាំ​ទៅ​ហើយ។ គាត់​មាន​វ័យ​សឹង​តែ​ស្មើ​ឪពុក​ខ្ញុំ​ហើយ ​ខ្ញុំ​មិន​ដឹង​ថា​តើ​ខ្ញុំ​អាច​វៃ​គាត់​បាន​យ៉ាង​ណា​ទេ ប្រសិន​បើ​ឡើង​សង្វៀន​ជាមួយ​គ្នា​មែន។ តែ​បើ​គាត់​ពិត​ជា​ចង់​ប្រកួត​ជាមួយ​ខ្ញុំ ​មក UFC ​មក ​ខ្ញុំ​ស្វាគមន៍ ព្រោះ​នេះ​ជា​សង្វៀន​អ្នក​ប្រយុទ្ធ​ពិត​ៗ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT